បែកធ្លាយទំនិញស្រាក្លែងក្លាយនៅឃ្លាំងក្រុមហ៊ុនទៀ ណាំហាក់នៅក្រុងប៉ោយប៉ែតពេលសមត្ថកិចុ្ចចុះឆែកឆេរ

បន្ទាយមានជ័យ៖បែកធ្លាយទំនិញស្រាក្លែងក្លាយនៅឃ្លាំងនៃផ្សារសុជាតារបស់ក្រុមហ៊ុន ទៀ ណាំហាក់ បន្ទាប់ពីមានភាពចម្រូងចម្រាសនិងច្រឡោងខាម ពេលសមត្ថកិចុ្ចចុះឆែកឆេររក នៅផ្លូវជាតិលេខ៥ភូមិអូរជ្រៅសង្កាត់/ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ កាលពីម៉ោង៣ ល្ងាចថ្ងៃទី១៧ខែកុម្ភៈឆ្នាំ២០២១ ។
ការចុះឆែកឆេរនោះ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោទូច យុទ្ធា អនុប្រធានលេខាធិការដ្ឋានគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលជាម្ចាសករណី និងសម្របដម្រួលនិតិិវិធីដោយលោកសុិន វិសុទ្ធ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ។
ក៏មានការចូលរួមសហការពីលោកឧត្តមសេនីយ៍ត្រីចាប សុផាឬទ្ធិ ស្នងការរងទទួលផែនបង្ក្រាបបទល្មើស ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងមន្ត្រីផងដែរ ។
ជំហានដំបូងឆែកឆេរ សមត្ថកិច្ចបានឆែកឆេរ ត្រួតពិនិត្យលើស្រាចម្រុះ ហើយឃើញមាន២០មុខ ស្នើនឹងចំនួន២៣០កេះ ហើយដកហូតសំណាកស្រាវ២ដប/ម៉ាកនិងឆែកបារីមាន១០៥បិច ក្នុងមួយបិចមាន៥០សុង ។ហើយដកហូត១សុង យកទៅមន្ទូីរពិសោធន៍ដើម្បីរកការពិតថាក្លែងក្លាយឬអត់ បន្ថែមទៀត ។
បន្ទាប់មក សមត្ថកិច្ចជំនាញលោកព្រះរាជអាជ្ញារងបានស្នើបិទឃ្លាំង។ ក្រោយមកអោយកម្លាំងសមត្ថកិច្ចដេកយាមការពារ ។
ប៉ុន្តែ បន្ទាប់មកទៀតដោយមានការយោគយល់គ្នា ទើបជំនាញអោយម្ចាស់ទំនិញរក្សាទុកទំនិញដែលឆែកឆេរដោយខ្លួនឯង។
ប៉ុន្តែ ក្នុងពេលប្រតិបត្តិការនោះ ខាងតំណាងរបស់ក្រុមហ៊ុនទៀ ណាំហាក់ បានប្រតិកម្ម ស្រែកជេរច្រឡោងខាមលើសមត្ថកិច្ចជំនាញម្ចាស់ករណីដែលដាក់ចោទសង្ស័យថាទំនិញរបស់ខ្លួនក្លែងក្លាយដែលនេះនាំអោយប៉ះពាល់កិត្តិយសកេរឈ្មោះ(ហាងសុជាតានិងក្រុមហ៊ុនទៀ ណាំហាក់) ។និងក៏ព្រមានប្តឹងផ្តល់អ្នកសារព័ត៌មានដែរថា នឹងមានបញ្ហាបើហ៊ានផ្សារមិនពិតពីទំនិញរបសើខ្លួន ៕ដោយ៖ឃិន គន្ធា