ខេត្តត្បូងឃ្មុំ ទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩​ ចំនួន​៥០០០ដូស​ ដែល​ត្រូវ​អនុវត្ត​ព្រឹក​នេះ

ត្បូងឃ្មុំ​:​ បន្ទាប់ពីរដ្ឋបាលខេត្តទទួលបានវ៉ាក់សាំង Sinopharm ការពារជំងឺកូវីដ១៩ ពីរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំមន្ត្រីនគរបាល និងមន្ត្រីសុខាភិបាល ចាក់ការពារជំងឺ នៅមន្ទីរពេទ្យបង្អែកព្រះនរោត្តមសីហនុ ត្បូងឃ្មុំ ក្នុងក្រុងសួង នាព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះ។

ឯកឧត្តម អភិបាលខេត្ត ក៏បានណែនាំក្រើនរំលឹកដល់អ្នកដែលបានទទួលវ៉ាក់សាំងការពារ រួចហើយក៏ដោយក្តី តែចំណុច៣យ៉ាងត្រូវប្រតិបត្តិ និង៣យ៉ាងត្រូវចៀសវាង ត្រូវតែបន្តអនុវត្តន៍ ដើម្បីរួមគ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជា បង្ការទប់ស្កាត់ និងឈានទៅលុបបំបាត់ការឆ្លងរីករាលនៃជំងឺដ៏កាចសាហាវនេះ។

បើតាមលោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ ឲ្យដឹងថា វ៉ាក់សាំងដែលរាជរដ្ឋាភិបាលកម្ពុជាផ្តល់ឲ្យមករដ្ឋបាលខេត្តត្បូងឃ្មុំ តាមរយៈក្រសួងសុខាភិបាលនាពេលនេះមានចំនួន៥០០០ដូស ដែលជំហ៊ានដំបូងនេះ ត្រូវបានផ្តល់ជូនចាក់ទៅលើកងកម្លាំងមានសមត្ថកិច្ច និងមន្ត្រីសុខាភិបាល ដែលជាអ្នកនៅជួរមុខ និងប្រឈមខ្លាំងជាងគេ​នោះ​