អាជ្ញាធរស្រុក កោះអណ្តែតចុះផ្សព្វផ្សាយអប់រំពីសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលពាក់ព័ន្ធបញ្ហាជំងឺកូវីដ -១៩

នៅភូមិរមេញខាងជើង ឃុំរមេញ ស្រុកកោះអណ្ដែត ខេត្តតាកែវ រសៀលថ្ងៃអាទិត្យទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ លោក គិន ភក្ដី អភិបាលនៃគណៈអភិបាលស្រុកកោះអណ្តែត ខេត្តតាកែវ និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ថ្នាក់ស្រុក រួមដំណើរដោយ លោក ចាន់ សំណាងអភិបាលរងនៃគណៈអភិបាលស្រុកកោះអណ្តែត កម្លាំងអធិការដ្ឋាននគរបាលស្រុកកោះអណ្ដែត ក្រុមប្រឹក្សាឃុំរមេញ លោកមេភូមិ អនុភូមិរមេញខាងជើង និងអាជ្ញាធរពាក់ព័ន្ធជាច្រើនរូបទៀត បានអញ្ជើញចុះទៅអប់រំផ្សព្វផ្សាយពីសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាលពាក់ព័ន្ធនឹងបញ្ហាជំងឺកូវីដ១៩ដោយមានដាក់នូវឧបករណ៍វាស់កំដៅ ទឹកអាល់កុលលាងដៃ និងអង្គុយគំលាតឆ្ងាយពីគ្នា១ម៉ែត្រកន្លះអោយបានត្រឹមត្រូវ ដល់ម្ចាស់ដើមការដែលកម្មពិធីនេះប្រារព្ធឡើងហូបនៅគេហដ្ឋានខាងស្រីល្ងាចនេះ ស្ថិតនៅភូមិរមេញខាងជើង ឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ។