ប៉ូលីសដាក់ ការសង្ស័យថាជា ករណី ឃា ត កម្មខណះស្ត្រីវ័យក្មេងដេកស្លាប់ក្នុងថ្លុកឈាម

0

បន្ទាយមានជ័យ៖ ស្ត្រីវ័យ ក្មេង ដ៏ ស្រស់ ស្អា តម្នាក់ ត្រូវបានគេ ប្រទះឃើញ ដេកស្លាប់ ក្នុង ថ្លុកឈាម លើ ឡៅ តឿ បន្ទប់ ជួល លេខ ៥ ស្ថិតក្នុង ភូមិ ក្បាលស្ពាន ១ សង្កាត់ ប៉ោយប៉ែត្រ ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពី វេលា ម៉ោងជាង ៩យប់ ថ្ងៃទី ០២ ខែមីនា ឆ្នាំ ២០២១ ។
សមត្ថកិច្ចបានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា សពមាន ឈ្មោះហួន ស្រី អាយុ២៣ ឆ្នាំ ភេទស្រី មកស្នាក់នៅបន្ទប់ជួលលេខ៥ ផ្ទះជួលភូមិក្បាលស្ពាន១សង្កាត់ប៉ោយប៉ែត មុខរបរធ្វើការនៅក្រុមហ៊ុនកាសុីណូពូលី ។សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងបន្តទៀតថានៅមុនពេលកើតហេតុនោះនៅវេលាម៉ោង៨យប់ឈ្មោះ ប៉ាត ស្រីល័ក្ខ អាយុ២៩ឆ្នាំភេទស្រី ត្រូវជាមិត្តភ័ក្តិ បានវិលត្រឡប់មកពីធ្វើការវិញលុះមកដល់បន្ទប់ឃើញបិទទ្វារចាក់សោរជាប់ទោះបីខិតខំគោះទ្វារយ៉ាងណាក៏មិនឮទើបយកកូនសោរចាក់ទ្វារស្រាប់តែឃើញ សព ឈ្មោះ ហួន ស្រីដេកស្លាប់លើគ្រែដោយមានឈាមជាប់និងដងខ្លួនផងហើយបានរាយការណ៍មកសមត្ដកិច្ច។ក្រោយពីសមត្ថពិនិត្យសពរួចរាល់ហើយបានធ្វើការសន្និដ្ឋនថាសពនេះប្រហែលជាស្លាប់ដោយអំពើឃាតកម្ម។
ករណីនេះ ប៉ូលីសដាក់ ការសង្ស័យថាជា ករណី ឃា ត កម្មខណះស្ត្រីវ័យក្មេងដេកស្លាប់ក្នុងថ្លុុកឈាម ហើយបានកុំបន្តស្រាវជ្រាវវែកមុខឃាតករ ។ ដោយ៖ ឃិន គន្ធា