អាវុធហត្ថខេត្តតាកែវឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀនរួមនិងថ្នាំញៀនមួយចំនួនធំ

0

ខេត្តតាកែវ៖ ប្រតិបត្តិការបង្ក្រាបនេះគឺធ្វើឡើង ដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៏ត្រី ឡា ឡៃ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោក អនុសេនីយ៏ទោ ហួត វឿន នាយការិយាល័យ ដោយមានការសម្របសម្រួលនិតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ បានចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ នៅចំណុចភូមិអណ្ដូងសំរិទ្ធ ឃុំធ្លាប្រជុំ ស្រុកកោះអណ្ដែត ខេត្តតាកែវ។
ដោយឃាត់ខ្លួនជនសង្ស័យបានម្នាក់មានឈ្មោះ សួង ពិសិដ្ឋ ភេទប្រុស អាយុ៣៨ឆ្នាំ (ជួញដូរប្រើប្រាស់) រស់ភូមិអណ្ដូងសំរិទ្ធ ឃុំធ្លាប្រជុំ ស្រុកកោះអណ្ដែត ខេត្តតាកែវ ។
ក្រោយឃាត់ខ្លួនសមត្ថកិច្ច ដកហូតវត្ថុតាងរួមមាន: ម៉្សៅក្រាមសថ្លាចំនួន ១៤កញ្ចប់ទម្ងន់ ៥៣,១៦ក្រាម ទូរសព្ទ័ចំនួន០១ គ្រឿង ដាវដែកចំនួន០៣ និងដបកែឆ្នៃសម្រាប់សេពថ្នាំញៀន ១ ផងដែរ ។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមនិតិវិធី ។