បុរសម្នាក់ចងកសម្លាប់ខ្លួនបង្កការភ្ញាក់ផ្អើលពលរដ្ឋជិតខាង

0

ខេត្តកំពង់ធំ៖ នៅថ្ងៃទី០៣ មិនា ២០២១ វេលាម៉ោង ០៩៖២៤នាទីព្រឹក នៅចំណុចត្រពាំងស្តី ក្នុងភូមិសាន់គ(ខ) ឃុំសាន់គ ស្រុកកំពង់ស្វា យ មានករណីមនុស្សចងករ​ធធ្វើអត្តឃាតបណ្តាលឲ្យស្លាប់បាត់បង់ជីវិត។សមត្ថកិច្ចបានឲ្យដឹងថា សពឈ្មោះ សៅ​ បេន ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិ ឃុំកើតហេតុខាងលើ ។តាមការបំភ្លឺពីម្ដាយចុងឈ្មោះ សេង លីឲ្យដឹងថាៈ នៅក្នុង​គ្រួសារ​កូនចុងរបស់ខ្លួន​ឈ្មោះ សៅ បេន តែងតែ​មានការ​ឈ្លោះប្រកែក​គ្នា ជា​ញឹកញាប់ ស្ទើរ​តែរាល់ថ្ងៃ​ជាមួយប្រពន្ធ ។​ កាលពីថ្ងៃទី​ ២៧ ខែកុម្ភៈ ឆ្នាំ២០២១​ កន្លងទៅបានផ្តិត​មេដៃលែងលះគ្នា​ត្រឹម​ភូមិ ដោយមានលោកមេភូមិ និង​គណៈកម្មការ​អាចារ្យ ជួយដឹងលឺ ហើយកូន​ខ្លួន ក៏ចុះចេញ​ពីខាង​ប្រពន្ធ​មកនៅ នឹងផ្ទះខ្លួនវិញ។ រយៈ​ពេល​២ទៅ៣​ថ្ងៃនេះ សង្កេត​ឃើញ​កូន ពុំដែល​ហូបបាយ​ហូបទឺកនោះទេ រហូតដល់​ថ្ងៃ​ទី​០២ខែមិនា ឆ្នាំ២០២១​វេលាម៉ោង​ប្រហែល​ ០៥៖៣០នាទី​ល្ងាច​ក៏បាត់​កូនពីផ្ទះមិនដឹងទៅណា ហើយ​មិនឃើញ​ត្រលប់​មកវិញទេ​ ទើប​ដល់ថ្ងៃ​ទី​០៣.០៣.២០២១​ វេលាម៉ោង​៨.៣០នាទី​ព្រឹក​មានគេមកប្រាប់ថា​កូនរបស់ខ្លួន​បានចងករ​នឹងដើមកាស្យា នៅចំណុច​កើតហេតុខាងលើស្លាប់​បាត់ទៅហើយ​ ។​

ឯតាមការបំភ្លឺពី​ប្រពន្ធ​ឈ្មោះ​ ហួន ឡន​ ឲ្យដឹងថាៈ​ខ្លួន​ននិងប្តី (សព) បានចាប់​ដៃ​គ្នាជាប្តី​ប្រពន្ធ​បានជាង៣ឆ្នាំហើយតែងតែមានរឿងឈ្លោះ​ប្រកែក​គ្នា​រហូត ដោយសារតែ​ប្តី​ប្រច័ណ្ឌ​ច្រើន​ ។​ នៅមុន​ថ្ងៃស្លាប់ខ្លួន​និង​ប្តី​បាន​ឈ្លោះប្រកែក​គ្នា​ហើយ​ប្តី​បានទះ​កំភ្លៀងខ្លួន​២ដៃ រួចក៏សុំលែងតែម្តង​ដោយបាន​ផ្តិត​មេដៃលែងលះគ្នា​ត្រឹម​ភភូមិនិង​គណៈកម្មការ​អាចារ្យ​ជួយដឹងលឺ​ហើយ ប្តី​ខ្លួន​ក៏ចុះចេញ​ទៅនៅផ្ទះម្តាយចុងបាត់ទៅ ។​

បន្ទាប់ពីទទួលបានដំណឹងកម្លាំងប៉ុស្តិ៍ រដ្ឋអំណាចភូមិឃុំចុះដល់កន្លែងកើតនិងពិនិត្យសាកសព មិនឃើញមានស្លាកស្នាមអ្វីពាក់ព័ន្ធករណីឃាតកម្មឡើយ ។ ជនរងគ្រោះបានស្លាប់ដោយសារចងករធ្វើអត្តឃាត។

ក្រោយសមត្ថកិច្ចពិនិត្យចប់បានធ្វើកំណត់ហេតុប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ។