ឯកឧត្តម អ៊ុន ចាន់ដា បានស្នើ ដល់ មន្ត្រី ពាក់ព័ន្ធ ឲ្យ រួមគ្នា ធ្វើ ការ ដោះស្រាយ បញ្ហា ជនអនាថា និង ជន វិបល្លាស ស្មារតី ដើម្បី លុបបំបាត់ ភាព អនាធិបតេយ្យ

0

កំពង់ចាម : ក្នុង កិច្ចប្រជុំសាមញ្ញលើកទី២២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម កាល ពី ព្រឹក ថ្ងៃ ទី ៤ ខែមិនា ឆ្នាំ ២០២១ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បាន ស្នើ ដល់ មន្ទីរ សង្គមកិច្ច អតីត យុទ្ធជន និង យុវនីតិសម្បទា ខេត្ត សហការ ជាមួយ អាជ្ញាធរ ពាក់ព័ន្ធ ដេីម្បី រួមគ្នា ធ្វើ ការ ដោះស្រាយ បញ្ហា ជនអនាថា និងជន វិបល្លាស ស្មារតី ធ្វើ យ៉ាងណា កុំ ឲ្យមាន ការ បង្ក ភាព អនាធិបតេយ្យ ដែល នាំ ឲ្យ ប៉ះពាល់ ដល់ អារម្មណ៍ មហាជន ពោលគឺ ត្រូវ ប្រេីប្រាស់ ទីតាំង សំចត ដែល យើង មាន ស្រាប់ ចំពោះ ជន វិបល្លាស ស្មារតី គឺត្រូវ ជួយ ពិនិត្យ ព្យាបាល និង ធ្វើការ ស្វែងរក សាច់ញាតិ គាត់ ឲ្យ ជួយ ទទួល ខុសត្រូវ ផង ដែរ ។

នាឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន ស្នេី ដល់ មន្ទីរ អប់រំ យុវជន និង កីឡា ខេត្ត ឲ្យ ធ្វើ ការ រៀបចំ ស្តាតកីឡាដ្ឋាន ខេត្តកំពង់ចាម ទៅតាម ជំហាន ៗ ដោយ ត្រូវ សំអាត បរិស្ថាន ទាំង ទីធ្លា ខាង ក្នុង និង ខាងក្រៅ ពោលគឺ ត្រូវ ខិតខំ ធ្វើ យ៉ាងណា ឲ្យ មាន សោភ័ណភាព ស្រស់ ស្អាត ជា ប្រយោជន៍ ដល់ បងប្អូន ប្រជាពលរដ្ឋ ជាពិសេស ក្រុម កីឡាករ កីឡាការិនី ធ្វើ ការ ហ្វឹកហាត់ លេង កីឡា និង ហាត់ប្រាណ ដេីម្បី សុខភាព ផង ដែរ ។

ក្នុង កិច្ច ប្រជុំ នេះ ដែរ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត កំពង់ចាម បាន លេីក យក របៀបវារៈ សំខាន់ ៗ រួមមាន ៖ ១-ពិនិត្យនិងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម ។
២-ពិនិត្យពិភាក្សានិងអនុម័តសេចក្តីព្រាងរបាយការណ៍បូកសរុបការងារប្រចាំខែកុម្ភៈ និងទិសដៅ ខែមិនាឆ្នាំ២០២១ របស់រដ្ឋបាលខេត្ត។
៣-ពិនិត្យ ពិភាក្សា និងអនុម័តលើពង្រាងសេចក្តីសម្រេចស្តីពីការបិទបញ្ជីចំណូលចំណាយរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ រួមនឹង បញ្ហាផ្សេងៗ មួយ ចំនួន ផង ដែរ ៕