មនុស្ស៥នាក់បានស្លាប់និង១០នាក់ទៀតរងរបួសធ្ងន់ ដោយសារឧប្បទ្ទវហេតុគ្រោះចរាចរណ៍នៅស្រុកសន្ទុក

0

កំពង់ធំ៖ យ៉ាងហោចណាស់មនុស្ស៥នាក់បានស្លាប់និង១០នាក់ផ្សេងទៀតរងរបួសធ្ងន់ ក្នុងករណីគ្រោះចរាចរណ៍មួយរវាងរថយន្តបែនដឹកដីរ៉េចង្កូតទៅបុករថយន្តសាំងយ៉ុងដឹកអ្នកដំណើរ ពេញទំហឹងក្នុងទិសដៅច្រាស់គ្នា។
ហេតុការណ៍គ្រោះថ្នាក់គ្រោះចរាចរណ៍ដ៏រន្ធត់ខាងលើនេះកើតឡើងនៅវេលាម៉ោង៥និង២៥ នាទីល្ងាចថ្ងៃទី០៣ ខែមិនា ឆ្នាំ២០២១ តាមបណ្តោយផ្លូវលេខ៦ ផ្លូវអាស៊ានវាងផ្សារកំពង់ថ្ម ស្ថិតភូមិទួលសង្កែ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តពង់ធំ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុឲ្យដឹងថា:មុនពេលកើតហេតុគេឃើញរថយន្តសាំងយ៉ុងចេញពីត្បូងទៅជើងឯរថយន្តបែនចាក់ដីអស់ចេញពីជើងទៅត្បូងទិសដៅច្រាស់គ្នាខណៈនោះក៏រ៉េចង្កូតទៅបុករថយន្តសាំងយ៉ុងពេញទំហឹងតែម្តង។
តាមប្រភពដដែលបានឲ្យដឹងទៀតថាជន រង គ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ទី១-ជនរងគ្រោះជាអ្នកបើកបររថយន្តសាំងយ៉ុងឈ្មោះតិចចាន់វាសនាភេទប្រុសអាយុ៤៣ឆ្នាំ ស្លាប់នៅកន្លែងកើតហេតុ មានទីលំភូមិវាល ឃុំសាន់គរ ស្រុកំពង់ស្វាយ ខេត្តកំពង់ធំ ។ ទី២- អ្នកបើកបររថយន្តបែនដឹកដី ឈ្មោះ ឃួង ស្រ៊ាន់ ភេទប្រុសអាយុ ២៥ឆ្នាំ មានទីលំនៅភូមិ ស្រឡៅតូង ឃុំបល្ល័ង្គស្រុកបារាយណ៍ ខេត្តកំពង់ធំ ។ ទី៣-នារីរងគ្រោះឈ្មោះ ម៉េត សៀងលួន អាយុ៣១ មានទីលំនៅភូមិវាលឃុំសាន់គរស្រុកកំពង់ស្វាយខេត្តកំពង់ធំបានស្លាប់នៅកើតហេតុហើយនារីគ្រោះគ្រោងនិងរៀបការនៅថ្ងៃអាទិត្យទី០៧ខែមិនាខាងមុខនេះ។ទី៤កុមារតូចអាយុប្រមាណ១ខួបបានស្លាប់បន្ទាប់ពីបញ្ជូនទៅដល់មន្ទីពេទ្យបង្អែកបារាយណ៍សន្ទុក។ទី៥ក្មេងស្រីម្នាក់ទៀតស្លាប់បន្ទាប់ពីមន្ទីពេទ្យបង្អែកបារាយណ៍សន្ទុក។រីឯអ្នករងរបួសធ្ងន់ប្រុសស្រីចាស់ក្មេង១០នាក់ដឹកបញ្ជូនយកទៅសង្រ្គោះនៅមន្ទីពេទ្យខេត្តកំពង់ធំ និងខ្លះទៀតយកទៅសង្រ្គោះទីក្រុងភ្នំពេញ។សូមបញ្ជាក់ផងដែរថាអ្នករងរបួសធ្ងន់ទាំង១០នាក់ ខាងលើនេះ ភាគច្រើនបែកប្រអប់ជើងបាក់ភ្លៅនិងបាក់ស្មងជើង។ក្រោយកើតហេតុរថយន្តទាំង២គ្រឿងស្ទូចយកទៅរក្សារទុកនៅអធិការដ្ឋាននគរបាលស្រុកសន្ទុកដើម្បីរងចាំធ្វើការដោះស្រាយទៅតាមនិតិវិធី។ឯសាកសពជនរងគ្រោះត្រូវបានសាច់ញាតិ ទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕