សម្តេចពិជ័យសេនាទៀ បាញ់អញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាលកងកម្លាំងប្រដាប់អាវុធបន្ទាប់ពីតំបន់ប្រវត្តិសាស យោធា២កន្លែងភ្នំប្រាក់ស្រុកថ្មពួកនិងម៉ាឡៃដែលបានក៍សាងរួច

0

បន្ទាយមានជ័យ៖ ពិធីចុះសួរសុខទុក្ខ សំណេះសំណាលកងកម្លាំងប្រដាប់អាវុធ របស់សម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរនិងការចុះត្រួតពិនិត្យតំបន់ប្រវត្តិសាស យោធានៅទិសយោធភូមិភាគទី៥ នាតំបន់តេជោភ្នំប្រាក់៥១៩ ថ្មពួកនិងតំបន់ប្រវត្តិសាស យោធានៅទិសយោធភូមិភាគទី៥ នាតំបន់តេជោម៉ាឡៃ ខេត្តបន្ទាយមានជ័យ នាល្ងាចថ្ងៃទី៤និងព្រឹកថ្ងៃទី៥ ខែមីនាឆ្នាំ២០២១ ។
ក៍បានការអញ្ជើញចូលរួម មន្ត្រីយោធាជាន់ខ្ពស់ក្រសួង ,អគ្គបញ្ជាការ ,យោធភូមិភាគនិងមន្ត្រីយោធា កងរាជអាវុធហត្ថ នគរបាល ព្រមទាំងឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្ត ឯកឧត្ដមខេង ស៊ុ ប្រធានក្រុមប្រឹក្សាខេត្ត និងអាជ្ញាធរស្រុក ឃុំ ភូមិ បានចូលរួម។
សម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពាេជាតិមានប្រសាសន៍ថា៖ កងទ័ពជារបងដ៍រឹងមាំសម្រាប់ ការពារបូរណះភាពទឹកដីផង និងប្រជាជន ហើយមានកាតព្វកិច្ចសំណាស់ចំពោះជាតិនិងមាតុភូមិដូច្នេះងទ័ពត្រូវខិតខំបន្ថែមទៀតបង្កើនលទ្ធភាពនិងសម្តភាពខ្លួនស្របពេលក្រសួងការពារជាតិមានសម្តភាពគ្រប់គ្រាន់។
ចំពោះវាក់សាំងយើងនិងបញ្ជូនចាក់អោយបានៗ គ្រប់គ្នាពិសេសមន្ត្រីរាជការ កងកម្លាំងទាំបី រហូតដល់ពលរដ្ឋដែលជាអ្នករត់តាក់ស៊ី ម៉តូឌុប ជាដើម។
ជាចុងក្រោយសម្តេចពិជ័យសេនាទៀ បាញ់ផ្ដាំផ្ញើដល់បងប្អូនកងទ័ព អោយទប់ស្កាត់អោយបានការឆ្លងដែនរបស់ពលក ចូលរួមបង្ការការឆ្លងរីករាលដាលជម្ងឺមេរោគ កូវីដ១៩ ដែលកំពុងរីករាលដាលនៅក្នុងសហគម៍ និងគោរពការណែនាំរបស់ក្រសួងសុខាភិបាល៕ដោយ៖ឃិន គន្ធា