គណៈបញ្ជាការឯកភាពស្រុកជីក្រែងចុះបង្រា្កបបទល្មើសព្រៃលិចទឹកនៅឃុំឫស្សីលោក

សៀមរាប=ដោយសារមានការចុះផ្សាយព័ត៌មានរបស់អង្កភាពខេមរា(បុរសម្នាក់ទន្ទ្រានព្រៃលិចទឹកធ្វើជាកម្មសិទ្ធិនិយាយថាជាដីកេរ្តិ៍ពីដូនតា)បញ្ហានេះមានប្រតិកម្មយ៉ាងខ្លាំងពីលោក ទៀ គឹម សុទ្ធប្រធានមន្ទីរកសិកម្មខេត្តសៀមរាបបានបញ្ជាលោក ព្រិន សាវិន នាយខណ្ឌរដ្ឋបាលជលផលខេត្តសៀមរាបអោយបង្កើតគណៈបញ្ជាការចម្រុះទៅពិនិត្យមើលចំណុចត្រពាំងកូនក្តាន់និងត្រពាំងដងហាក់ស្ថិតក្នុងភូមិបឹងឃុំឫស្សីលោកដែលឈ្មោះ ភាជ ភាវ រស់នៅភូមិស្ពានតូចឃុំឬស្សីលោកជាអ្នកទន្ទ្រានព្រៃលិចទឹកនៅចំណុចខាងលើនេះដោយនិយាយថាជាដីកេរ្តិ៍ពីដូនតា។នៅថ្ងៃទី០៣និងទី០៥ខែមិនាឆ្នាំ២០២១គណៈបញ្ជារការឯកស្រុកជីក្រែងដឹកនាំដោយលោក ម៉ូវ ជា អភិបាលរងនៃគណៈអភិបាលស្រុកជីក្រែងបានចុះទៅពិនិត្យមើលចំណុចដែលសារព័ត៌បានចុះផ្សាយ។ទន្ទឹមនឹងនោះលោក ជុំ ភាព នាយសង្កាត់រដ្ឋបាលជលផលកំពង់ក្ដីនិយាយថាកាលថ្ងៃទី០៣ខែមិនាឆ្នាំ២០២១កម្លាំងចម្រុះចាប់បានអ្នកកាប់ព្រៃ១ករណីជាមួយវត្ថុតាងម៉ាសីុនបាញ់ថ្នាំសំលាប់កូនឈើ១គ្រឿងជនសង្ស័យមានឈ្មោះ សូ ផុស ភេទប្រុសអាយុ៣៥ឆ្នាំរស់នៅភូមិបឹងឃុំឫស្សីលោក ហើយបានបញ្ជូនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំឫស្សីលោក។ប៉ុន្តែត្រូវបានអន្តរាគមន៍ដោយមេភូមិបឹងនិងអ្នកស្រីសែន សុផល មេឃុំឫស្សីលោកអោយដោះលេងដោយអះអាងថាលោកសូ ផុសជាមនុស្សមានសតិមិនប្រក្រតី។ពាក់ព័ន្ធនិងការប្រតិបត្តិការណ៍ខាងលើលោកជុំ ភាព នាយសង្កាត់រដ្ឋបាលជលផលកំពង់ក្តីបាននិយាយថាពិតជាមានការទន្ទ្រានព្រៃលិចទឹកយកមកធ្វើជាកម្មសិទ្ធិដូចអ្វីដែលអ្នកសារព័ត៌មានចុះផ្សាយមែន។ប៉ុន្តែមិនមែនមានតែលោក ភាជ ភាវ តែម្នាក់នោះទេគឺមាន៤នាក់។លោក ជុំ ភាព ថាលោកបានធ្វើសាវ្ដាជាតិបញ្ជូនទៅតុលាការចំនួន៣នាក់ ម្នាក់ឈ្មោះ ភាជ ភាវ ២នាក់ទៀតលោកមិនបានប្រាប់ឈ្មោះនិងទីនៅ ម្នាក់ទៀតឈ្មោះសូ ផុសត្រូវបានលើកលេងព្រោះហេតុផលដោយគាត់មានសតិមិនប្រក្រតី។ជាចុងក្រោយលោក ជុំ ភាព នាយសង្កាត់រដ្ឋបាលកំពង់ក្ដីថាលោកនឹងស្រាវជ្រាវរកជនល្មើសទន្ទ្រានព្រៃគំរបដីលិចទឹកដែលខុសច្បាប់ជលលផលមកធ្វើសាវ្ដាជាតិបញ្ជូនទៅតុលាការផែមទៀ។(ដោយ អ៊ុក ផ្លុង)