រដ្ឋបាលខេត្តព្រះសីហនុសម្រេចយកទីតាំងសាលាបឋមសិក្សានិង អនុវិទ្យាល័យតេ ជោសែនកម្មករសម្រាប់ចាក់វាំង សាំង កូវិដ១៩

0

ខេត្តព្រះសីហនុ៖ លោក គួច ចំរើន អភិបាលនៃគណៈអិបាលខេត្តព្រះសីហនុនាព្រឹក ថ្ងៃទី ០៦ ខែ កុម្ភៈ ឆ្នាំ ២០២១បានចុះពិនិត្យទីតាំងសាលាបឋមសិក្សា និង អនុវិទ្យាល័យ តេជោ សែន កម្មករក្រុងដើម្បីរៀបចំធ្វើជា កន្លែងទីតាំងថ្មីសំរាប់ចាក់វ៉ាក់សាំងការពារជំង្ងឺកូវិដ១៩ជូនមន្រ្តីរាជការនិងប្រជាពលរដ្ឋ ។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអោយដឹងថា ដោយមានការអនុញ្ញាត្តិពីសម្តេចអគ្គម ហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា និងដើម្បីបង្ករការងាយស្រួល ក្នុងការ ចាក់វាំងសាំងជូនមន្ត្រីរាជការកដូចជាប្រជាពលរដ្ឋរដ្ឋបាលខេត្តបានសម្រេចប្តូទីតាំងថ្មីពីមន្ទីពេទ្យបង្អែកចំការចេកមកដាក់សាលាបឋមសិក្សានិងអនុវិទ្យាល័យតេជោសែនកម្មករដែលទីតាំងសាលានេះពីមុនជាកន្លែងយកសំណាក។ការចាក់វាំងសាំងលើទីតាំងថ្មីនេះនឹងត្រូវចាប់ផ្តើមពីថ្ងៃទី៧មិនាតទៅ ។ដោយឡែកចំពោះការចាក់ វ៉ាក់ សាំងនេះ គឺធ្វើឡើងទៅតាមការបែងចែក ដោយចាក់ទៅលើមន្ត្រីរាជការពាក់ព័ន្ឋជួរមុខជាមុនសិន។
គួរបញ្ជាក់ផងដែរថាបើយតាមការ ប្រាប់ ឲ្យដឹង ពីលោក ឃាង រម្យ មន្រ្តីអ្នកនាំពាក្យ សាលាខេត្ត ព្រះសី ហនុបានបញ្ជាក់ថាគិតត្រឹមម៉ោង០៩:៥០នាទីព្រឹកថ្ងៃទី៧មិនានខែមីនាឆ្នាំ២០២១នេះលទ្ធផលប្រតិបត្តិការរបស់ក្រុមការងារចម្រុះរដ្ឋបាលខេត្ត លើព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១៖-អ្នកវិជ្ជមានថ្មី ចំនួន ១២នាក់ ស្រី៣នាក់ជនជាតិចិន(បូកយោង៩៥នាក់ស្រី៤២នាក់)។អ្នកជំងឺទាំងអស់បានដាក់អោយសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត (ពេទ្យចំការចេក) និង កន្លែងព្យាបាល សាកាណា (Sakana) ។ យកសំណាកថ្មីតាម គោលដៅ HOTSPOT ចំនួន ២ កន្លែងបានចំនួន ៧៣ នាក់ ស្រី ៥៤នាក់ (បូកយោង ១០៦៦១នាក់ ស្រី ៤៥៧១ នាក់) ។បាន យកសំណាកលើកទី២ ចំនួន១៨នាក់ ស្រី ១១នាក់ (បូកយោង ចំនួន ៣២៤នាក់ ស្រី១១១នាក់)។ ក្នុងនោះបាន ពិន័យអន្តរកាលជាប្រាក់ចំពោះបុគ្គលដែលធ្វើចត្តាឡីស័កមិនបានត្រឹមត្រូវតាមអនុក្រឹត្យលេខ២៧ ចំនួន៣នាក់ បានថវិកាចំនួន ៦លានរៀល ។បានចុះធ្វើកិច្ចសន្យាជាមួយម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំងអាជីវកម្ម សេវាកម្មគ្រប់ ប្រភេទបានចំនួន ៥១០ កន្លែង ។បានបន្តដាក់គោលដៅត្រួតពិនិត្យនិងទប់ស្កាត់រថយន្តចេញ-ចូលខេត្ត ចំនួន ៤កន្លែង ។បានបន្តបិទការចេញ-ចូលទីតាំងសរុបចំនួន ៤៣កន្លែង ។បន្តស្រាវជ្រាវ និងអំពាវនាវ ល់អ្នកដែល មានការពាក់ព័ន្ធអោយស្ម័គ្រ ចិត្តមកយកវត្ថុសំណាក និងធ្វើចត្តាឡី ស័កអោយបានត្រឹមត្រូវ ស្រប តាមការណែ នាំរបស់ក្រសួងសុខាភិបាល ៕នាគសមុទ្រ