គូស្នេហ៍១គូអគុណកូវីត ១៩ ជួយភ្ជាប់និស្ស័យក្រោយធ្វើចត្តាឡីស័ក

0

បន្ទាយមានជ័យ៖ គូស្នេហ៍វ័យកណ្តាលមួយគូបានថ្លែងអគុណកូវីត ១៩ ដែលបានជួយភ្ជាប់និស្ស័យក្រោយធ្វើចត្តាឡីស័ករបស់ពួកគេ នៅមណ្ឌលចត្តាឡីស័ក វិទ្យាល័យនិមិត្តសង្កាត់និមិត្តក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។
ខាងប្រុសឈ្មោះពៅ សាវង្ស អាយុ៣៧ឆ្នាំ ពោះម៉ាយមានលំនៅភូមិរំពាត់ឃុំដូនសរុកស្វាជ្រំខេតស្វាយរៀង ។ ឯតួស្រីមានឈ្មោះវីន សុនី អយុ៣៣ឆ្នាំ ក្រមុំចាស់លំនៅឃុំ/ស្រុកពញ្ញាក្រែកខេត្តត្បូងឃ្មុំ ។
អ្នកទាំងពីរជាពលករធ្វើការនៅប្រទេសថៃ ហើយបានវិលមកប្រទេសកម្ពុជាវិញតាមច្រកព្រំដែនថៃ កម្ពុជា នៃខេត្តបន្ទាយមានជ័យ ហើយត្រូវសមត្ថកិច្ចដឹកមកត្រួតពិនិត្យ យកសំនាករកមេរោគកូវីត១៩និងធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កវិទ្យាល័យនិមិត្ត ដូចខាងលើកាលពី២សប្តាហ័មុន ។
លុះមកដល់ថ្ងៃទី៩ខែមីនាឆ្នាំ២០២១ នេះ លទ្ធផលសំណាកវិភាគទាំង២ លើកឃើញអវិជ្ជមានចំពោះកូវីត១៩ផងនិងដល់ចប់គម្រប់១៤ថ្ងៃដែលត្រូវ ស្នាក់នៅធ្វើចត្តាឡីស័កក្នុងមណ្ឌលផង និងត្រូវនឹងសភាពការណ៍ដែលសម្តេចនាយករដ្ឋមន្ត្រីសម្រេចអោយពលករខ្មែរត្រូវបញ្ជូនទៅខេត្តសាមីលំនៅឋានផង ទើបពួកគេបានវិលទៅស្រុកកំណើត ។
ពេលចេញទៅដល់លំនោឋានពួកគេបានផ្ញើសារនិងរូបថតដើម្បីថ្លែងអំណគុណដល់ក្រុមការងារដែលបានផ្តល់សេវានានាអោយពួកខ្លួនកាលស្នាក់នៅមណ្ឌល ។ក្នុងនោះ បានទទួលសំណូមពរអោយពួកគេស្នាក់នៅដាច់ដោយឡែកតែ២នាក់ក្នុងបន្ទប់មួយ ព្រោះពួកគេបានបានប្រាប់ថាជាគូស្នេហ៍។
ពៅ សុវង្ស បានបង្ហោះក្នុងហ្វេសប៊ុកខ្លួន ដោយថ្លែងអំណគុណដល់ក្រុមការងារនៅមណ្ឌល។ ក៏អគុណជាពិសេសដល់កូវិត១៩ ដែលជួយអោយគូស្នេហ៍របសើខ្លួនសម្រេចបំណង ហើយនឹងស្នើរៀបការនាពេលឆាប់ៗខាងមុខនេះ ។ក្នុងនោះ បានស្នើអញ្ជើញក្រុមការងារទៅចូលរួមពិធីមង្កលការរបស់ពួកគេផងដែរ ។
ប្អូនប្រុសបានបន្ថែមថា ៖ ” ខ្ញុំសូមអរគុណចត្តាឡីស័ក ដែលបានជួយការពារកូវីដ១៩ ហើយអ្វីដែលសំខាន់គឺក្នុងរយ:ពេលត្រឹមតែ១៤ថ្ងៃប៉ុណ្ណោះ អោយខ្ញុំអាចរកម្ចាស់បេះដូងបាន (ស្វាយរៀង+ ត្បូងឃ្មុំ) ។
លោកហឿនវីរៈអភិបាលរងក្រុងប៉ោយប៉ែតដែលប្រចាំការនៅមណ្ឌលចត្តាឡីស័កវិទ្យាល័យនិមិត្តបានប្រាប់កាសែតរស្មីកម្ពុជានារសៀលថ្ងៃទី ១០ ខែមីនាឆ្នាំ២០២១ ថា៖ ក្រុមការងារមានសោមនស្សនិងជូនពរប្ពូនប្រុស ប្អូនស្រីដែលបានអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយធ្វើចត្តាឡីស័កនៅមណ្ឌលរហូតគ្រប់១៤ថ្ងៃ ហើយបានចេញទៅផ្ទះក្រោយពីអវិជ្ជមានកូវីត១៩ ។
លោកហឿន វិរៈ បានបន្តថា ៖ ជាងនេះ ទៅទៀត ប្អូនប្រុសប្អូនស្រីនៅអាចក្លាយជាគូជីវិតនឹងគ្នា ហើយក៏បានអញ្ជើញក្រុមការងារទៅចូលរួមពិធីការគាត់ផងដែរ ជូនពរប្អូនទាំងពីរមានសុភមង្គល៕ដោយ ឃិន គន្ធា