ប្រជាពលរដ្ឋមកធ្វើចត្តាឡីស័កចំនួនបីឃុំបានទទួលអំណោយពីអាជ្ញាធរស្រុកជីក្រែង

0

ខេត្តសៀមរាប៖ អភិបាលរងស្រុកជីក្រែង បានដឹកនាំក្រុមការងារ នាំយកអំណោយចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលទើបមកពីក្រៅប្រទេស និងមកពីខេត្តផ្សេងៗ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ លោក ធូ ចន្ថុល អភិបាលរងស្រុកជីក្រែង តំណាង លោក ពៅ ប៊ុនធឿន អភិបាល ស្រុកជីក្រែង បានយកសំភារៈមួយចំនួនរបស់រដ្ឋបាលស្រុក ជូនដល់បងប្អូន ចាត់ចែងជូន ប្រជាពលរដ្ឋ ដែលយកមកធ្វើចត្តាឡីស័ក នៅវត្តក្បាលដំរី ឃុំពង្រលើ ចំនួន៣ឃុំ រួមមាន ឃុំពង្រលើ ០៩នាក់,ស្ត្រី០៧នាក់,ឃុំពង្រក្រោម១១នាក់ ស្ត្រី០៤នាក់ ឃុំខ្វាវ ៣នាក់ស្ត្រី០១នាក់ សរុប២៣នាក់ ស្ត្រី១២នាក់ រួមទាំងមន្រ្តីនរគបាល និងប្រជាការពារ ។
លោក ធូ ចន្ថុល បានបញ្ជាក់ថា សំភារៈដែលប្រគល់ជូនរួមមាន អង្គរ០៤ការ៉ុង,ទឹកត្រី,មី,សាប៊ូ ២៧បញ្ចប់,ម៉ុង ចំនួន ៣០។ ក្នុងឱកាសនោះដែរលោកបាន ថ្លែងអំណរគុណដល់លោកមេឃុំ សមាជិក មេភូមិ ព្រមទាំងប៉ុស្តិ៍នរគបាល ប្រជាការពារភូមិ ទាំងបីឃុំ និងបងប្អូនមណ្ឌលសុខភាពឃុំ ដែលបានយកចិត្តទុកដាក់លើការងារ ទទួលខុសត្រូវក្នុងការទបស្កាត់ការរីករាលដាលនូវជំងឺកូវិដ-១៩ ជូនបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានយើង សូមបញ្ជាក់ថា ក្នុងប្រទេសចំនួន០៥នាក់, ស្ត្រី៤នាក់ និងក្រៅប្រទេស១៨នាក់ សម្រាប់ បីឃុំខាងលើចំនួនថ្ងៃនេះសរុប២៣នាក់ មានស្ត្រី១២នាក់៕