ក្រុមហ៊ុន ឌីហ្វ័រនីឈ័រ ផ្តល់អំណោយចូលរួមការពាទប់ស្កាត់កូវីដ១៩ដល់ពេទ្យកុមារជាតិខណៈកំពុងមានតម្រូវការចាំបាច់

0

ភ្នំពេញ៖ ក្នុងអំឡុងពេលដែលរាជរដ្ឋាភិបាលកំពុងតែមមាញឹកចាត់នូវវិធានការប្រយុទ្ធប្រឆាំង ការពារ ទប់ស្កាត់នឹងជម្ងឺរាតត្បាតជម្ងឺកូវីដ១៩ ដ៍កាចសាហាវកំពុងរីកដុះដាលស្ទើពេញផ្ទៃប្រទេសកម្ពុជានោះក្រុមហ៊ុន ឌីហ្វ័រនីឈ័របានចូលរួមជួយឧបត្ថម្ភអំណោយសម្ភារៈការពាទប់ស្កាត់កូវីដ១៩និងគ្រឿងឧបភោគបរិភោគដល់ពេទ្យកុមារជាតិខណៈកំពុងមានតម្រូវការចាំបាច់នារសៀលថ្ងៃទី១៤ មិនា ឆ្នាំ២០២១ ។
នាយកមន្ទីរពេទ្យកុមារជាតិលោក ញ៉ឹប អង្គាបុស្ស បានថ្លែងនូវអំណរអរគុណដ៍ជ្រាលជ្រៅបំផុតដែលសប្បុរសជនក្រុមហ៊ុនឌីហ្វ័រនីឈ័រ ដែលលោកឧកញ៉ា អុឹងលីហេង និងលោកជំទាវ តាំងហ្គិចលៀងជាអគ្គនាយកដែលបានជួយឧបត្ថម្ភអំណោយសប្បុរសធម៏ដល់មន្ទីរពេទ្យកុមារជាតិខណៈកំពុងមានតម្រូវការចាំបាច់នោះ ។
លោកនាយកមន្ទីរពេទ្យបានថ្លែងបន្តថា នេះជាការលះបង់ខ្ពស់របស់ក្រុមហ៊ុនឌីហ្វ័រនីឈ័រ ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីក្នុងសកម្មភាពប្រយុទ្ធប្រឆាំង ការពារ ទប់ស្កាត់នឹងជម្ងឺរាតត្បាតជម្ងឺកូវីដ១៩ ដ៍កាចសាហាវកំពុងរីកដុះដាលស្ទើពេញផ្ទៃប្រទេសកម្ពុជានោះតែម្ដង។
ជាមួយគ្នានោះដែរលោកជំទាវ តាំងហ្គិចលៀងជាអគ្គនាយកក្រុមហ៊ុន ឌីហ្វ័រនីឈ័របានថ្លែងថា ក្រុមហ៊ុនឌីហ្វ័រនីឈ័រ រីករាយបំផុតដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំង ការពារ ទប់ស្កាត់នឹងជម្ងឺរាតត្បាតជម្ងឺកូវីដ១៩ ដ៍កាចសាហាវកំពុងរីកដុះដាលស្ទើពេញផ្ទៃប្រទេសកម្ពុជានោះហើយក្រុមហ៊ុននឹងបន្តជួយដល់មន្ទីរពេទ្យបន្ថែមទៀតបើមានតម្រូវការនោះ។ អគ្គនាយកក្រុមហ៊ុនក៍បានសនូមពរដល់សប្បុរសជនបន្តចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំង ការពារ ទប់ស្កាត់នឹងជម្ងឺរាតត្បាតជម្ងឺកូវីដ១៩ ដ៍កាចសាហាវនោះឲ្យកាន់តែផុលផុសថែមទៀត។
អំណោយដែលបានឧបត្ថម្ភជូនមន្ទីរពេទ្យកុមារជាតិនារសៀល ថ្ងៃទី ១៤ មិនា ឆ្នាំ២០២១ រួមមាន៖ ទី ១ ជួយផ្គត់ផ្គង់បាយថ្ងៃត្រង់ចំនួន១០ថ្ងៃសម្រាប់គ្រូពេទ្យទាំងអស់។ ទី២ ទឹកសុទ្ធ ២០០កេះ ទី៣ ម៉ាស់សំរាប់ភ្ញៀវ 5កេះ (ប្រភេទល្អ៤ស្រទាប់) ទី៤ ម៉ាស់សំរាប់ពេទ្យN95 ២កេះ =២០០០ម៉ាសទី៥ស្រោមដៃគ្រូពេទ្យ ចំនួន២០ ប្រអប់ ៕