រឿង ៣ យ៉ាង​ដែលអ្នក​ចាំ​បាច់​មិន​ត្រូវ​ធ្វើ​ក្រោយ​ពី​ផ្សំ​ដំណេក

ការ​រួម​ភេទ​គឺ​ជា​ត្រូវ​ការ​ចាំបាច់​បំផុត​របស់​គូស្នេហ៍ដែល​ជៀស​វាង​មិន​បាន បន្ទាប់​ពី​ជីវិត​អាពាហ៍​ពិ​ពាហ៍​ត្រូវ​បាន​បញ្ចប់។ ប៉ុន្តែ​ដើម្បី​លើក​កម្ពស់​ជីវិត​ស្នេហ៍​របស់​លោក​អ្នក​ឲ្យ​បានគង់​វង្ស​យូរអង្វែង​នោះ​ អ្នក​មិន​គួរ​ធ្វើ​រឿង​ ៣ យ៉ាង​នោះ​ទេ​ក្រោយ​ពី​សម្រេច​កិច្ច​ការ​ដ៏​មាន​

ន័យ។ ដូច្នេះ​អ្នក​ត្រូវ​ចង់​ចាំ និង​ជៀស​វាង​កំហុស​ឆ្គង​ ៣ យ៉ាង​នោះ។
១. ក្រោយ​ពី​ផ្សំដំណេក​ទៅ​ងូត​ទឹក​ក្តៅ​ភ្លាមៗ
ការ​ងូត​ទឹក​ភ្លាមៗ​ក្រោយ​ពេល​ផ្សំ​ដំណេក​អាច​ធ្វើ​ឲ្យ​រំខាន​ដល់​ចរន្ធ​ឈាម​ដែល​កំពុង​តែរត់​, បណ្តាល​ឲ្យ​កក​ស្ទះ​សសៃ​ឈាម​ក្នុង​បេះ​ដូង, អាច​នឹង​ដូល​សន្លប់​ភ្លាម​ៗ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខ​ភាព​យ៉ាង​ធ្ងន់​ធ្ងរ។ អ្នក​ត្រូវ​ចាំ​ថា បន្ទាប់​ពី​បញ្ចប់​ប្រតិបត្តិ​ការ​ប្រហែលជា ២០ នាទី​សូម​ទៅ​ងូត​ទឹក​ក្តៅ​ ដើម្បី​ធានា​សុវត្ថិ​ភាព​ដ៏​ល្អ​ឥ​ខ្ចោះ។

២. ផ្សំ​ដំណេក​បន្ទាប់​ពី​ផឹក​ស្រា​បៀរ
កុំ​ច្រឡំ​ថា​ការ​ផឹក​គ្រឿង​ស្រវឹង​អាច​ជួយ​ជំរុញ​ឲ្យ​បំណង​ប្រា​ថ្នា​ផ្លូវ​ភេទ​របស់​អ្នក​កាន់​តែ​ខ្លាំងនោះ ផ្ទុយ​ទៅ​វិញវា​អាច​ធ្វើ​ឲ្យ​មាន​ការ​រលាក​ដល់​ប្រព័ន្ធ​សសៃ​ឈាម​ក្នុង​បេះដូង, សម្ពាធ​ឈាម​ឡើង​ខ្ពស់ បង្ក​ឲ្យ​មាន​បញ្ហា​បេះ​ដូង​ និង​សសៃ​ឈាម​ក្នុង​ខួរ​ក្បាល។ លើស​ពី​នេះ​ទៅ​ទៀត​នោះ​មេរោគ​ផ្សិត​ដែល​បង្ក​ដោយ​ស្រា​បៀរ អាច​ធ្វើ​ឲ្យ​មេ​ជីវិត​ឈ្មោល​ចុះ​ខ្សោយ និង​ងាយ​បាញ់​ទឹក​កាម​ចេញ​មក​ក្រៅ​មុន​ពេល​កំណត់។

៣. មិន​គួរ​ផ្សំ​ដំណេក​នៅ​ពេល​ឃ្លាន​ខ្លាំង ឬ​ឆ្អែត​ពេក
នៅពេល​ដែល​អ្នក​ញ៉ាំ​ច្រើន​ មិន​គួរ​ (មាន​ការរួម​ភេទ) នោះ​ទេ ដើម្បី​ការ​ពារ​ពោះវៀន​, ការ​កក​ស្ទះ​នៃ​ក្រពះ, ការ​ផ្គត់​ផ្គង់​ឈាម​ទៅ​ខួរ​ក្បាល និង​ផ្នែក​ផ្សេង​ៗ​ទៀត។ ជា​ពិសេស​នៅពេល​ដែល​អ្នក​ឃ្លាន​ខ្លាំង​ អាច​បណ្តោល​ឲ្យ​ថាមពល​នៃ​រាង​កាយ​ចុះ​ខ្សោយ ហើយ​អាច​ក្លាយ​ទៅ​ជាមនុស្ស​ដែល​បាក់​កំលាំង​ទៀត​ផង៕

13993362731