អភិបាលរងខេត្តឧត្ដរមានជ័យ បើកកិច្ចប្រជុំក្រុមការងារស្រាវជ្រាវនិងតាមដានបុគ្គលសង្ស័យថាមានជំងឺកូវីដ១៩ ខេត្តឧត្តរមានជ័យ

0

ខេត្តឧត្តរមានជ័យ៖ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ឯកឧត្ដម ហួន វ៉ាន់និត អភិបាលរង នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ និងជាប្រធានក្រុមការងារស្រាវជ្រាវនិងតាមដានបុគ្គលសង្ស័យថាមានជំងឺកូវីដ១៩ ខេត្តឧត្តរមានជ័យ បើកកិច្ចប្រជុំក្រុមការងារស្រាវជ្រាវនិងតាមដានបុគ្គលសង្ស័យថាមានជំងឺកូវីដ១៩ ដោយមានការអញ្ជើញចូលរួមលោកនាយករងរដ្ឋបាលសាលាខេត្ត កន្លងប្រដាប់អាវុធទាំងបីប្រភេទ អភិបាលក្រុង-ស្រុកទាំង៥ និងមន្ទីរអង្គភាពពាក់ពន្ធ័ កិច្ចប្រជុំប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តឧត្តរមានជ័យ។

ការបង្កើតក្រុមការងារនេះឡើងក្នុងគោលបំណង៖១-ប្រមូលព័ត៌មានពីសភាពការណ៍ទូទៅពាក់ព័ន្ធនឹងការករាលដាលនៃជំងឺកូវីដ១៩២-ស្រាវជ្រាវកំណត់អត្តសញ្ញាណ និងអាសយដ្ឋានទំនាក់ទំនងបុគ្គលដែលទើបរកឃើញទុកជំងឺកូវីដ១៩៣-ស្រាវជ្រាវកំណត់អត្តសញ្ញាណ និងអាសយដ្ឋានទំនាក់ទំនងបុគ្គលដែលមានទំនាក់ទំនងផ្ទាល់ និងដោយប្រយោលជាមួយបុគ្គលដែលទើបរកឃើញផ្ទុកជំងឺកូវីដ១៩៤-ស្រាវជ្រាវកំណត់ទីតាំងដែលបុគ្គលទើបរកឃើញផ្ទុកជំងឺកូវីដ១៩ ធ្លាប់ទៅឬឧស្សាហ៍ទៅស្នាក់នៅ និងកន្លែងធ្វើការ៥-ស្វែងរកបុគ្គលមានផ្ទុកឬសង្ស័យទុកជំងឺកូវីដ១៩ ឬបុគ្គលដែលមានទំនាក់ទំនងផ្ទាល់ និងដោយប្រយោលដែលរត់គេចខ្លួន
៦-ស្រាវជ្រាវទិន្នន័យដំណើរចេញ ចូលប្រទេស និងថតចម្លងលិខិតឆ្លងដែនសលាប័ត្រអន្តោប្រវេសន៍របស់បុគ្គលផ្ទុកជំងឺកូវីដ១៩ និងបុគ្គលពាក់ព័ន្ធ៧-សម្ភាសន៍បុគ្គលផ្ទុកជំងឺកូវីដ១៩ អំពីព័ត៌មាននៃការធ្វើដំណើរស្នាក់នៅ និងការប្រាស្រ័យទាក់ទង៨-ស្រាវជ្រាវអត្តសញ្ញាណទីតាំងនិងការទាក់ទងរបស់បុគ្គលផ្ទុក និងសង្ស័យមានជំងឺកូវីដ១៩ តាមរយៈលេខទូរសព្ទ និងបណ្ដាញសង្គម៩-ត្រៀមកម្លាំងគាំទ្រការអនុវត្តចំពោះបុគ្គលដែលមិនសហការធ្វើចត្តាឡីស័ក និងវិធានការសុខាភិបាល១០-សហការជាមួយ និងអនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩១១-អនុវត្តភារកិច្ចផ្សេងទៀតតាមការប្រគល់ភារកិច្ចរបស់ ឯកឧត្តមអភិបាលខេត្ត និងជាប្រធានគណៈកម្មការដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ ក្នុងខេត្តឧត្ដរមានជ័យ៕

ដោយ៖ចាន់ ធី