លោកឧកញ៉ា ទៀវិចិត្រ ជាអគ្គនាយកក្រុមហ៊ុន ជី.ធី.វី.ស៊ី. ស្ពីដបូត កម្ពុជា នាំយកសត្វព្រៃកម្រ៤ក្បាល ព្រលែងនៅព្រៃធម្មជាតិ

0

ខេត្តព្រះសីហនុ៖ សត្វព្រៃកម្រចំនួន៤ក្បាលរូម មានសត្វពង្រូល២ក្បាល សត្វសំពោជក្រអូប១ក្បាលនិងកូនសត្វ ពខ្លាត្រី១ក្បាលត្រូវបានលោក លោកឧកញ៉ា ទៀវិចិត្រ ជាអគ្គនាយកក្រុមហ៊ុន ជី.ធី.វី.ស៊ី. ស្ពីដបូត កម្ពុជានាំយក ទៅព្រលែងនៅក្នុងព្រៃធម្មជាតិដើម្បីអោយសត្វនេះបានរស់រានមានជីវិតឡើងវិញ នារសៀលថ្ងៃទី១៦ខែ កុម្ភៈឆ្នាំ ២០២១នេះ។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថាសត្វព្រៃកម្រទាំង៤នេះ ត្រូវបានប្រជាពលរដ្ឋផ្សេងគ្នានាំយក មកប្រគល់ជូនលោកឧកញ៉ាដើម្បីព្រលែងចូលទៅក្នុងព្រៃធម្មជាតិវិញក្នុងនោះតាមពលរដ្ឋប្រាប់ដែរថាការដែលនាំយកសត្វទាំងនេះមកជូនលោកឧកញ៉ាដោយសារកន្លងមកមើលឃើញសកម្មភាព លោកឧកញ៉ាទៀវិចិត្រ ស្រឡាញ់ អភិរក្សសត្វនិងលែងសត្វជាបន្តបន្ទាប់។
ជាមួយគ្នានេះក្រៅពីថ្លែងអំណរគុណដល់ពលរដ្ឋ ដែលនាំយកសត្វព្រៃទាំងនេះមកអោយព្រលែងវិញ លោកឧកញ៉ាទៀវិចិត្រក៍បានអំពាវនាវអោយពលរដ្ឋគ្រប់សហគមន៍ចូលរួមជួយថែរក្សាការពារសត្វព្រៃឬសត្វកម្រគ្រប់ប្រភេទតាមរយៈកុំប្រមាញ់កុំសម្លាប់និងថាការព្រលែងសត្វអោយរស់រានមានជីវិតវិញក្រៅពីទទួលបាននូវបុណ្យកុសលក៍បានរួមចំណែកជាមួយសង្គមជាតិក្នុងការថែរក្សាសត្វនិងបរិស្ថានធម្មជាតិផងដែរ។
គួរបញ្ជាក់ងដែរថា លោកឧកញ៉ា ទៀវិចិត្រ ជាអគ្គនាយកក្រុមហ៊ុន ជី.ធី.វី.ស៊ី. ស្ពីដបូត កម្ពុជានាំយក សត្វព្រៃកម្រជាច្រើនប្រភេទ ទៅព្រលែងក្នុង ព្រៃធម្មជាតិបែបនេះ មិនមែនជាលើកទីមួយនោះទេគឺច្រើនលើក រូចមកហើយដោយក្នុងនោះ ក៏មានសត្វអណ្តើកសមុទ្រដែលសត្វ កម្រជិផុតពួជជាច្រើនប្រភេទផងដែរត្រូវបាន លោកឧកញ៉ា នាំយកទៅព្រលែងក្នុងសមុទ្រការពារ អភិរក្សឲ្យរស់រានមានជីវិតវិញ៕នាគសមុទ្រ