ឈ្មួញប្លន់ដីរដ្ឋសុំច្បាប់អនុញ្ញាតពីអាជ្ញាធរខេត្តស្តាប្រឡាយចាស់ ដល់អនុវត្តកាយប្រឡាយថ្មីហំព័ទ្ធយកដីព្រៃលិចទឹករបស់រដ្ឋ

0

ខេត្តកំពង់ធំ៖ រឿងរ៉ាវដ៏កក្រើកខេត្តកំពង់ធំមួយ បង្ករឲ្យមានការភ្ញាក់ផ្អើល ដោយសារឈ្មួញដីប្រើល្បិចបោកបញ្ឆោតអាជ្ញាធរខេត្ត ដោយលេសសុំច្បាប់អនុវត្តស្តាយប្រឡាយទឹកចាស់ដើម្បីប្រើប្រាស់ប្រយោជន៍រួម លុះបានច្បាប់ប្រើស្នៀតបីសន្លឹកយកច្បាប់មកកាយប្រឡាយទឹកថ្មី ដើម្បីហំព័ទ្ធយកដីព្រៃរបស់រដ្ឋលក់ឲ្យឈ្មួញជាង៣០០ហិចតា ទើបបែកធ្លាយអង្រួនស្មារតីអាជ្ញាធរ និងមន្រ្តីអង្គភាពពាក់ព័ន្ឋ ។

ជាក់ស្តែង នៅព្រឹកថ្ងៃទី ១៧ ខែមីនាឆ្នាំ ២០២១ ឯកឧត្តម ស៊ិន វិរៈ ព្រះរាជអាជ្ញា អយ្យការអមសាលាដំបូងខេត្តកំពង់ធំ រួមទាំងមន្រ្តីអង្គភាពពាក់ព័ន្ឋ  ចុះពិនិត្យទីតាំងដែលកំពុងធ្វើសកម្មភាព លួចកាយប្រឡាយថ្មី កុហកថាប្រឡាយចាស់ដើម្បីបំភាន់ភ្នែកមហាជន ស្ថិតនៅក្នុងតំបន់បឹងយោលទោង ក្នុងភូមិសាស្ត្រ ភូមិរកា សង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

បន្ទាប់ពីមន្រ្តីអាជ្ញាធរ បានពិនិត្យស្ថានភាពការកាយប្រឡាយ បានបញ្ជាក់ឲ្យដឹងថា សកម្មភាពកាយប្រឡាយថ្មីនេះ គឺបានអនុវត្តខុសពីច្បាប់ដែលបានអនុញ្ញាត ឲ្យស្ដារប្រឡាយចាស់ដែលចេញដោយអាជ្ញាធរខេត្ត និងមន្ត្រីជំនាញ កាលពីឆ្នាំ ២០១៨ បើទោះបីម្ចាស់គ្រឿងចក្របានអះអាងថា ខ្លួនមានច្បាប់ក៏ដោយតែវាជាការអនុវត្តខុសគោលដៅ ដែលបានកំណតនៅតំបន់ទួលកំប្លុក តំបន់ទួលគ្រួសតំបន់បាក់សម។

លោក មេភូមិរកា បានឲ្យដឹងថា តំបន់បឹងយោទោងនេះគឺបានស្គាល់ច្បាស់ណាស់  គឺជាទីតាំងដែលកំពុងតែកាយប្រឡាយថ្មីដោយមិនមែនប្រឡាយចាស់នោះទេ  លោក ហម ហ៊ុន នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំបានបញ្ជាក់ថាតំបន់បាក់សម គឺនៅជាប់ចិត្តនឹងតំបន់យោទោងនេះឯង ។

ប្រភពព័ត៌មានកន្លងមកនេះ បានបែកធ្លាយថា លោកស្រី ស៊ី ម៉ាលី បានធ្វើលិខិតសុំខ្ចីដីរបស់រដ្ឋ ដើម្បីធ្វើកសិកម្ម លុះបានច្បាប់អនុញ្ញាតលោកស្រី ស៊ីម ម៉ាលី បានយកដីជាង៣០០ហិចតានេះ មកជួលឲ្យប្រជាពលរដ្ឋបន្តក្នុងមួយរដូវ២០០ដុល្លាក្នុងមួយហិចតា ក្នុងមួយរដូវ ហើយឲ្យបងប្អូនប្រជាពលរដ្ឋ ធ្វើកិច្ចសន្យាផ្តិតមេដៃថាបានលក់ដីឲ្យលោកស្រីទៅវិញ ក្រោយមកលោកស្រីបានយកដីទាំងនោះមកលក់ឲ្យឈ្មួញបន្តទៀត រហូតមានដិការតាមចាប់រហូតមកដល់សព្វថ្ងៃនេះ ។

យោងតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា គ្រឿងចក្រដែលបានធ្វើសកម្មភាពកាយប្រឡាយថ្មី ហំព័ទ្ធដីឲ្យលោកស្រី លី ឡាយខាន់ ដែលជាម្ចាស់ដីចំនួន ៣០៨.៤៣ហិចតា ដែលបានទិញមកពីលោកស្រី ស៊ីម ម៉ាលី ដែលមានទីតាំងដីនៅ តំបន់បាក់សម សូមបញ្ជាក់ផងដែរថា លោកស្រី ស៊ីម ម៉ាលី ធ្លាប់មានរឿងអាស្រុវរហូតមានទោសទណ្ទដោយសារតែដីមួយកន្លែងនេះកន្លងមក ដោយមូលហេតុលបលួចឈូសឆាយដីព្រៃលិចទឹករដបស់រដ្ឋយកមកលក់ឲ្យឈ្មួញ ។

ចំណែកគ្រឿងចក្រត្រូវបានអាជ្ញាធរមានសមត្ថកិច្ចចុះឃាត់ តាំងពីថ្ងៃទី១៦ ខែកុម្ភះ ឆ្នាំ ២០២១មកម្លេះ ដោយមូលហេតុមិនអនុវត្តតាមលិខិតអនុញ្ញាត ក្នុងនោះម្ចាស់បានគ្រឿងចក្រ បានប្តឹងទៅក្រសួងយុត្តិធម៌ដើម្បីឲ្យជួយដោះស្រាយ ដោយបានអះអាងថាបានធ្វើត្រឹមត្រូវស្របច្បាប់តាមលិខិតអនុញ្ញាត  លុះដល់ថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២១នេះ ទើបឯកឧត្តម ស៊ិន វិរៈ ព្រះរាជអាជ្ញា និងមន្រ្តីជំនាញពាក់ព័ន្ឋចុះពិនិត្យជាក់ស្តែង នៅទីតាំងកាយប្រឡាយ ក្នុងនោះឯកឧត្តមស៊ិន  វិរះ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ បានបញ្ជាក់ថាសកម្មភាពការស្ដារប្រឡាយនេះមិនមែនជាប្រល័យចាស់នោះទេ គឺធ្វើប្រឡាយថ្មីពិតប្រាកដ។ ដោយ ខេមរា