ព្រះសង្ឃវត្តមហាប្រាសាទរាជាធិបតី (វត្តព្រឹន្ទ)ទូងស្គរផ្សព្វផ្សាយដល់ពុទ្ធបរិស័ទឲ្យបង្កើនការប្រុងប្រយ័ត្នអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល

0

សៀមរាប៖ ព្រះសង្ឃគង់នៅវត្តមហាប្រាសាទរាជាធិបតេស្ថិតក្នុងភូមិបឹង សង្កាត់ជ្រាវ  ក្រុងសៀមរាបខេត្តសៀមរាប  បានទូងស្គរជាសញ្ញាផ្សព្វផ្សាយព័ត៌មានដល់ប្រជាពលរដ្ឋពុទ្ធបរិស័ទឲ្យបង្កើនការប្រុងប្រយ័ត្ន ដោយអនុវត្តវិធានការ ៣ ការពារនិង ៣កុំរបស់ប្រមុខរដ្ឋាភិបាល និងតាមការណែនាំរបស់ក្រសួងសុខាភិបាលផងហើយនៅវេលាម៉ោង១១ព្រឹកថ្ងៃទី២៥ខែមីនា ឆ្នាំ២០២១នេះ ។

ការរទូងស្គរនេះ បានធ្វើឡើឡើងតាមសារាចរណែនាំរបស់ក្រសួងធម្មការ និងកិច្ចការសាសនា ដែលបានតម្រូវឲ្យតាមវត្តអារាមធ្វើការវ វាយគង ជួង រគាំងទូងស្គរ ក្នុង១ថ្ងៃ៥ដង នោះរួមមានលើក ទី១ នៅម៉ោង៥ព្រឹក លើកទីពីរនៅម៉ោង១១ព្រឹក លើកទី៣ នៅម៉ោង ២រសៀល លើកទី៤ម៉ោង៥ ល្ងាច និងលើក៥ នៅម៉ោង៨ យប់៕