សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បាននាំយកអំណោយមនុស្សធម៌ ចែកជួនដល់អ្នកពាក់ព័ន្ធព្រឹត្តិការណ៍ ២០កុម្ភៈ

0

ខេត្តព្រះសីហនុ៖ ដោយមានការយកចិត្តទុកដាក់ពីការខ្វះខាតរបស់បងប្អូនប្រជាពលរដ្ឋ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី ២៤ ខែ មិនា ឆ្នាំ ២០២១ បានចាត់ឲ្យលោកគាំសុខុមនាយកសាខាកាកបាទក្រហមកម្ពុជាខេត្តព្រមទាំងមន្រ្តីសាខាអនុសាខាបាននាំយកអំណោយមនុស្សធម៌របស់សាខាចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះដែលកំពុងធ្វើចត្តាឡីស័កពាក់ព័ន្ធព្រឹត្តិការណ៍ ២០កុម្ភៈ ចំនួន ០៧គ្រួសារ ដែលរស់នៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
លោក គាំ សុខុម នាយកសាខាកាកបាទក្រហមកម្ពុជាខេត្ត បានសុំឲ្យក្រុមគ្រួសារប្រជាពលរដ្ឋ ចូលរួមពី វិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ដើម្បីពង្រឹងការទប់ស្កាត់ការចម្លងក្នុងសហគមន៍លើកកម្ពស់ការផ្លាស់ប្តូរទម្លាប់អនាម័យពីអវិជ្ជមានទៅវិជ្ជមាននិងត្រូវបន្តជានិច្ចយកចិត្តទុកដាក់ខ្ពស់ហើយត្រូវមានអនាម័យជាប្រចាំ ដោយលាងសំអាតដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ ឬអាកុលជែលរួចត្រូវពាក់ម៉ាស់ឬក្រមាឲ្យបានជាប់ជានិច្ច និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ។ ហើយក្នុងនោះផងដែរលោក គាំ សុខុម នាយកសាខា បានធ្វើការណែនាំអំពីរបៀបរស់នៅធម្មតា តាមបែបគន្លងថ្មី និងវិធានការការពារការឆ្លងជំងឺកូវីដ-១៩ មាន(៣.កុំ ៣.ការពារ)ដូចខាងក្រោម÷(៣.ការពារ)១.ពាក់ម៉ាស់ការពារជាប្រចាំពេលធ្វើដំណើរ.២.លាងសម្អាតដៃជាមួយសាប៊ូ ទឹកអាកុល ឬជែល ឲ្យបានញឹកញប់.៣.អនុវត្តរក្សាគម្លាតសុវត្ថិភាពយ៉ាងតិច ១,៥០ម៉ែត្រពីអ្នកដទៃ (៣.កុំ) មាន.១.កុំចូលទៅកន្លែងបិទជិត មិនមានខ្យល់ចេញចូលគ្រប់គ្រាន់.២.កុំទៅកន្លែងមានមនុស្សអ៊ូអរ មានមនុស្ស នៅជិតៗគ្នាច្រើន.៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម។
សម្ភារដែលបានផ្តល់ជូនក្នុងមួយគ្រួសារមាន៖អង្ករ៣០ គីឡូក្រាម, មី ១កេស ,ត្រីខ ៤កំប៉ុង ,ទឹកស៊ីអ៊ីវ ១យួរ ,ប្រេងឆា ១ដប ,ម៉ាស ១ប្រអប់ និងថវិកា ១០ម៉ឺនរៀល ៕នាគសមុទ្រ