រថយន្តយីឌុកដឹកឈើលេខ២បើកដង្ហែរលើដងផ្លូវដូចបុណ្យកឋិន ចេញពីខេត្តមណ្ឌលគីរី ឆ្លងកាត់ខេត្តស្ទឹងត្រែង ព្រះវិហារ ខេត្តឧត្ដរមានជ័យ បន្ទាយជ័យឆ្ពោះទៅចែកចាយដល់ខេត្តបាត់ដំបងម្ចាស់អះអាងថាមានច្បាប់អនុញ្ញាតនិងប៉េសេ ??

0

ខេត្តឧត្ដរមានជ័យ ៖ នៅព្រឹកថ្ងៃទី២៧ ខែមិនា ឆ្នាំ២០២១ មេឈ្មួញជើងខ្លាំងល្បីល្បាញខាងរកស៊ីដឹកជព្ជួានឈើលេខ(២)វ័យក្មេងប្រចាំភូមិភាគឧត្ដរ ឈ្មោះឆាយ ពេលនេះចាប់បើកយុទ្ធនាការជាទ្រុកទ្រាយធំទៀតហើយ រឿងដឹកជព្ជួានឈើលេខ(២)តាមរថយន្តយីឌុកជាច្រើនគ្រឿងដូចបុណ្យដង្ហែរកឋិន ដឹកជព្ជួានមកពីខេត្តមណ្ឌលគីរី ឆ្លងកាត់ខេត្តស្ទឹងត្រែង ព្រះវិហារ ឧត្ដរមានជ័យ បន្ទាយជ័យឆ្ពោះទៅចែកចាយដល់ខេត្តបាត់ដំបងទៅយ៉ាងរលូន មន្រ្តីអាជ្ញាធរមាន សម្ថតកិច្ច ជំនាញ សង្កាត់ ផ្នែក ខណ្ដរដ្ឋបាលព្រៃឈើ​គ្រប់ខេត្ត ហាមប៉ះ ព្រោះរថយន្តដឹកជព្ជួានឈើនេះមានខ្សែរធំណាស់និងមានច្បាប់អនុញ្ញាតនិងប៉េសេរ ចេញពីមន្ទីកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តមណ្ឌលគីរី។

តាមប្រភពៈពីថៅកែឈើវ័យក្មេងប្រចាំភូមិភាគឧត្ដរដែលល្បីល្បាញរាប់ឆ្នាំខាងមុខជំនួញបទល្មើស រកស៊ីដឹកជព្ជួានឈើខុសច្បាប់ឈ្មោះឆាយ បានអះអាងថារថយន្តដឹកឈើរបស់ខ្លួនមានច្បាប់អនុញ្ញាតនិងមានប៉េសេរត្រឹមត្រូវ ចេញពីមន្ទីកសិកម្មរួចហើយ បើកហ៊ានផ្សារខុសរូបគេនឹងប្ដឹងហើយ។

នៅថ្ងៃទី ២៧ ខែឆ្នាំដដែរក្រុមការងារយើងក៍បានខលទៅលោក អ៊ឹម សៅវរិទ្ធនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តឧត្ដរមានជ័យ លោកបានបព្ជាក់ថា រថយន្តយីឌុបដឹកឈើខាងលើ គឺមានច្បាប់រួចហើយ ដឹកចេញពីមណ្ឌលគីរី ទៅខេត្តបាត់ដំបង បើចង់បានឯក្សារឬប៉េសេទាក់ទងទៅផ្នែកទៅ។ចំណែក លោក វុន វ៉ាន់ក្រុមការងារបានខលចូលពីបីដងដែរតែគ្មានអ្នកទទួល។

ជុំវិញការពាក់ពន្ធ័រថយន្តដឹកឈើខាងលើរបស់លោក ឆាយ ក្រុមការងារយើងបានរាយការណ៍បន្តទៅ លោក សូត ស៊ីសុខ ឃាង ប្រធានមន្ទីកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទដែរ តែលោកបព្ជាក់ថាមិនបានដឹងរឿងនេះទេ ព្រោះខាងខណ្ឌរដ្ឋបាលព្រៃឈើមិនបានប្រាប់ឡើយ៕ដោយ៖ចាន់ ធី