ក្រុមចោរលួចគាស់ទូរមាសនៅក្រុងតាខ្មៅ សរុបជាទឹកប្រាប់ជិត១ម៉ឺនដុល្លារ រួចរត់គេចខ្លួនបាត់ស្រមោល

0

កណ្តាល:ក្រុមចោរពូកែឆក់ឱកាស ស្របពេលប្រទេសជាតិកំពុងមានទុក្ខដោយសារជំងឺកូវីត១៩ ផងស្រាប់តែក្រុមចោរឆ្លៀតឱកាសចូលគាស់ទូរមាសនៅក្រុងតាខ្មៅ យកទ្រព្យសម្បត្តិសរុបជាទឹកប្រាប់ជិត១ម៉ឺនដុល្លារ រួចរត់គេចខ្លួនបាត់ស្រមោលតែម្តងៗ

ហេតុការណ៌នេះបានកើតឡើងនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង០៧និង៣០នាទី ម៉ោងដឹង ករណីចោរបានគាស់តូបលក់គ្រឿង អលង្កា មាស និងប្លាទីន នៅក្នុងផ្សារតាខ្មៅចាស់ ស្ថិតនៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ជនរងគ្រោះសរុបមាន៤នាក់ ទី១ឈ្មោះ ផាន់ ឡា ភេទស្រី អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មានមុខរបរ លក់មាស ក្នុងផ្សារតាខ្មៅចាស់ សម្ភារៈបាត់បង់ សមាសធាតុផ្សំសម្រាប់ធ្វើផ្លាទីន១ កែវជ័រ (គិតជាប្រាក់តម្លៃ700$)ឧបករណ៍សម្រាប់មើលពេជ្រ១ (គិតជាប្រាក់តម្លៃ 600$)ត្បូងធម្មជាតិ ៦ប្រអប់ (តម្លៃ 7000$)។ទី២ឈ្មោះ ឡ សុខហេង ភេទស្រី អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់មាសសម្ភារៈបាត់បង់គ្មាន។
ទី៣ ឈ្មោះ កុល សុផារី ភេទស្រី អាយុ៣៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់មាសសម្ភារៈបាត់បង់គ្មាន។
ទី៤ឈ្មោះ កុល រតនា ភេទស្រី អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុនរបរលក់មាសសម្ភារៈបាត់បង់គ្មាន។

ជនសង្ស័យមិនស្គាល់អត្តសញ្ញាណកំពុងរត់គេចខ្លួន។ដោយបន្សល់ទុកវត្ថុតាងមួយចំនួនដូចជា ទួណឺវីស១ ខ្សែលួសមួយដុំតូច ។នគរបាលបានអោយដឹងថា មុនពេលកើតហេតុ វេលាម៉ោង១៧និង៣០នាទីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ ជនរងគ្រោះខាងលើ បានរៀបចំបិទតូបលក់មាសរបស់ខ្លួនដូចសព្វដង ហើយបានប្រមូលរបស់មានតម្លៃច្រកថង់យកទៅទុកនៅផ្ទះរៀងៗខ្លួនអស់ហើយ នៅឡើយតែជនរងគ្រោះទី១គាត់មានទុក្ខរបស់មានតម្លៃមួយចំនួនដូចបាត់ខាងលើនៅក្នុងតូបរបស់គាត់

ដោយសារតែភ្លេចយកទៅមិនអស់ ។តែនៅជុំវិញតូបរបស់គាត់មានបំពាក់កាមេរ៉ាសុវត្ថិភាពជុំវិញទាំងអស់ តែរហូតដល់ម៉ោង៧យប់ភ្លើងក្នុងផ្សារបានដាច់អស់ហើយ ។ រហូតមកដល់ព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១នេះ ជនរងគ្រោះទាំងអស់មកបើកតូបលក់ដូចរាល់ដង ពេលនោះក៏ឃើញអីវ៉ាន់ក្នុងតូបរប៉ាត់រប៉ាយ និង តូបមានស្នាមគាស់ ទើបឆោឡោទៅប្តឹងសមត្ថកិច្ច របស់អធិការដ្ឋាន នគរបាល ក្រុងតាខ្មៅ ចុះមកត្រួតពិនិត្យតែម្តង ដោយករណីនេះកម្លាំងជំនាញរបស់អធិការដ្ឋាន នគរបាលក្រុងតាខ្មៅ សហការណ៍ ជាមួយកម្លាំងប៉ុស្ត៍ តាខ្មៅ ស៊ើបអង្កេតជុំវិញករណីនេះ និង ចាប់ជនសង្ស័យមកចាត់ការតាមនិតិវិធីច្បាប់ ៕