ឯកឧត្តម អ៊ុន ចាន់ដា ចុះពិនិត្យ ការ បាញ់ ថ្នាំ សម្លាប់ មេរោគ នៅ ផ្សារ ធំ និងផ្សារ សាមគ្គី ក្រុងកំពង់ចាម បន្ទាប់ ពី ផ្អាក អាជីវកម្ម ចំនួន ១៣ ទីតាំង ដោយ ពាក់ព័ន្ធ ព្រឹត្តិការណ៍ ២០កុម្ភៈ

កំពង់ចាម : ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានដឹកនាំមន្ត្រី ជំនាញ ពាក់ព័ន្ធ និង អាជ្ញាធរមូលដ្ឋាន នារសៀល ថ្ងៃ ទី ២៨ ខែមិនា ឆ្នាំ ២០២១ នេះ អញ្ជើញចុះពិនិត្យការបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងផ្សារធំ និងផ្សារសាមគ្គី ស្ថិតនៅ ក្នុង ក្រុងកំពង់ចាម តាមវិធានរបស់ក្រសួងសុខាភិបាល បន្ទាប់ពី ផ្អាក ការ ធ្វេី អាជីវកម្ម ចំនួន ១៣ទីតាំង ដោយ ពាក់ព័ន្ធ នឹង ព្រឹត្តិការណ៍ ២០កុម្ភៈ ហើយ មានអ្នកវិជ្ជមានកូវីដ-១៩ បានចូលក្នុងផ្សារនោះនាពេលកន្លងមក។

ឆ្លៀត ក្នុង ឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏ បាន អំពាវនាវ ដល់ បងប្អូន ប្រជាពលរដ្ឋ ឲ្យ បង្កេីនការប្រុងប្រយ័ត្នខ្ពស់ ក្នុងការចូលរួមទប់ស្កាត់ ការ រីករាលដាល នៃ ជំងឺ កូវីដ-១៩ ដោយត្រូវយកចិត្តទុកដាក់អនុវត្ត ឲ្យ បានខ្ជាប់ខ្ជួន តាម រយៈសារអប់រំពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ” ៣ការពារ ៣កុំ និង២ចូលរួម ” ព្រមទាំង សារ អប់រំ ណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីជៀសផុតពីការឆ្លង ជំងឺ ដ៏កាចសាហាវ នេះចូល ដល់ ក្នុង សហគមន៍ ។

គួរ បញ្ជាក់ ថា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងផ្ទុះឡើងចំនួន៥ ករណី ក្នុង ខេត្តកំពង់ចាម នាពេល កន្លង ទៅ ថ្មីៗនេះ អាជ្ញាធរខេត្ត បានសម្រេច ផ្អាក ជាបណ្ដោះអាសន្ន នូវ ទីតាំង មណ្ឌល សុខភាព និង ការ ធ្ធេី អាជីវកម្ម ស រុប ចំនួន១៣ទីតាំង ដែលមានការពាក់ព័ន្ធនឹងអ្នកវិជ្ជមានកូវីដ-១៩ តាម រយៈ ព្រឹត្តិការណ៍ ២០កុម្ភៈ រួមមាន÷ ១- មណ្ឌលសុខភាព ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ។ ២-គ្លីនិក ម៉ី មុនីបូរិន្ទ ។ ៣- មន្ទីរ សម្រាក ព្យាបាល បញ្ញា (ពេទ្យ គា) ក្រុងកំពង់ចាម ។ ក្នុង នេះតូបលក់ដូរនៅផ្សារ ធំ មាន ចំនួន៩តូប និងផ្សារ សាមគ្គី ក្រុងកំពង់ចាម ចំនួន ១តូប ផងដែរ ៕