ប៉ូលិសស្រុកគិរីវង់ បង្ក្រាបករណីជួញដូរកញ្ឆាក្រៀមទម្ងន់ជាង ២គីឡូក្រាម

0

តាកែវ៖ កញ្ឆាក្រៀមដែលបម្រុងយកទៅលក់ ឲ្យក្រុមម៉ូយត្រូវបានប៉ូលីសស្រុកគីរីវង់បង្ក្រាបបានទាន់ពេលវេលាថែមទាំងឃាត់ខ្លួនបានជនសង្ស័យម្នាក់ផងដែរ។

បើតាមការឱ្យដឹងពី លោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុកគិរីវង់ បានថ្លែងថា ដោយមានការចង្អុលបង្ហាញពីសំណាក់ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១ វេលាម៉ោង២០និង៥៣នាទីយប់ លោកបានដឹកនាំកម្លាំងជំនាញចុះល្បាតនិងត្រួតពិនិត្យតាមភូមិសាស្ត្រសំខាន់ៗ លុះមកដល់ចំណុចរោងចិញ្ចឹមមាន់ក្នុងចម្ការស្វាយ ស្ថិតក្នុងភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ បានប្រទះឃើញជនសង្ស័យម្នាក់កំពុងរៀបចំកញ្ឆាក្រៀមក្នុងរោង បម្រុងយកចេញ ពេលនោះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យឈ្មោះ សំ ស៊ីណាយ (ហៅហ៊ាង) ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ។ចំណែកវត្ថុតាងដកហូតបានមានន ៖ កញ្ឆាក្រៀមទម្ងន់២,៥០kgនិង ម៉ូតូ០២គ្រឿងផងដែរ។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានកម្លាំងជំនាញធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តតាកែវចាត់ការតាមនីតិវិធី៕