លោកគួចចំរើនអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ.ខេត្ត របស់យើងពិតជាមានភ័ព្វសំណាងណាស់ ដែលរាជរដ្ឋាភិបាលបានផ្តល់វ៉ាក់សាំង Covishield (AstraZeneca)

0

ខេត្តព្រះសីហនុ៖  លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុនាព្រឹកថ្ងៃទី ០១ ខែ មេសា ឆ្នាំ ២០២១នេះ ខណៈអញ្ជើញចុះពិនិត្យមើលសកម្មភាពការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ដែលកំពុងបំពេញការងារជួរមុខ និងប្រជាពលរដ្ឋដែលមាន អាយុចាប់ពី ៦០ឆ្នាំឡើងទៅ នៅសាលាបឋមសិក្សា- អនុវិទ្យាល័យតេជោសែនកម្មករ ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ លោក បានមានប្រសាសន៏ថា ប្រជាពលរដ្ឋខេត្តរបស់យើង ពិតជាមានភ័ព្វសំណាងណាស់ ដែលរាជរដ្ឋាភិបាល បានផ្តល់វ៉ាក់សាំង Covishield (AstraZeneca)។
លោក គួច ចំរើន អភិបាល ខេត្តព្រះសីហនុ បានបន្តទៀតថារាជរដ្ឋាភិបាលបានផ្តល់វ៉ាក់សាំង Covishield (AstraZeneca) ដើម្បីចាក់ជូនប្រជា ពលរដ្ឋ ដែលមានអាយុ៦០ឆ្នាំឡើងទៅ តែ០៣រាជធានី ខេត្តប៉ុណ្ណោះគឺរាជធានី ភ្នំពេញ ខេត្តកណ្ដាល និងខេត្តព្រះសីហនុ ហើយមានប្រសិទ្ធភាពល្អសម្រាប់មនុស្សចាស់។ តែក្នុងនោះយើង សង្កេតឃើញថាប្រជាពលរដ្ឋដែលមានអាយុចាប់ពី៦០ឆ្នាំឡើងបានអញ្ជើញមកចាក់វ៉ាក់សាំងនៅមានចំនួនតិចតួចដែលមិនទាន់ឆ្លើយតបនឹងផែនការចាក់វ៉ាក់សាំងរបស់យើងនៅឡើយទេដោយសារកាលបរិច្ឆេទប្រើប្រាស់វ៉ាក់សាំងមានកំណត់ ដូច្នេះស្នើសុំអំពាវនាវដ៏ទទូចដល់ប្រជាពលរដ្ឋដែលមានអាយុចាប់ពី៦០ឆ្នាំឡើង សូមអញ្ជើញ រួសរាន់មកចាក់វ៉ាក់សាំង Covishield (AstraZeneca) ដើម្បីបង្ការការឆ្លងជំងឺកូវីដ-១៩ នៅក្នុងសហគមន៍របស់យើង។
ជាមួយនេះដែរលោក អភិបាលខេត្ត ក៏បានណែនាំដល់ក្រុមការងារប្រចាំការនៅទីតាំងចាក់វ៉ាក់សាំង ត្រូវ រៀបចំសណ្ដាប់បានល្អ សម្រួលដល់ក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងបានលឿន ការពារការចម្លងគ្នាទៅវិញទៅមកសូម រក្សាគម្លាតឱ្យបាន១,៥០ម៉ែត្រនិងចូលរួមអនុវត្តវិធានការណ៍របស់ក្រសួងសុខាភិបាលពិសេសគោលការណ៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៣.ការពារ និង ៣កុំ ទើបយើងជៀសផុតពីការឆ្លងជំងឺកូវីដ-១៩ ទាំងអស់គ្នា។
គួររំលិកផងដែរថាខេត្តព្រះសីហនុ មានក្រុមការងារចាក់វ៉ាក់សាំងកូវីដ-១៩ចំនួន ០៨ក្រុម ដើម្បី ធ្វើការ ចាក់វ៉ាក់សាំងនៅតាមក្រុង ស្រុក ក្នុងនោះមាន៖១.ក្រុងព្រះសីហនុ ០២ក្រុម ជាក្រុមគ្រូពេទ្យខេត្ត . ២.ស្ទឹង ហាវ ០១ក្រុម ក្រុមគ្រូពេទ្យខេត្ត .៣.ក្រុងកោះរ៉ុង ០១ក្រុម ជាគ្រូពេទ្យខេត្ត .៤.ស្រុកព្រៃនប់ ០៣ក្រុម ក្រុមគ្រូ ពេទ្យ ស្ម័គ្រចិត្តមកពីថ្នាក់ជាតិ .៥.ស្រុកកំពង់សីលា ០១ក្រុម ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីថ្នាក់ជាតិ៕នាគសមុទ្រ