ផ្លែល្ពៅបន្តចុះថ្លៃដល់១០០ទៅ២០០រៀលក្នុង១គីឡូកក្រាមបងប្អូនកសិករនៅក្នុងឃុំឆ្នុកទ្រូស្រុកបរិបូរណ៍ស្ទើស្រែកយំដោយសារតែកូវិដមិនអាចនាំផ្លែល្ពៅទៅប្រទេសជិតខាងបាន

ខេត្តកំពង់ឆ្នាំង បងប្អូនកសិករដាំណាំល្ពៅនៅតាមចម្ការក្នុងឃុំឆ្នុកទ្រូស្រុកបរិបូណ៌កាន់តែខកចិត្តខណៈផ្លែល្ពៅបន្តធ្លាក់ចុះរហូតត្រឹម១រយរៀលក្នុង១គីឡូក្រាមខុសពីប៉ុន្មានថ្ងៃមុនលក់បាន២៥០រៀលនេះជាការបញ្ជាក់ប្រាប់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី២ខែមេសាឆ្នាំ២០២១នៅចំណុចមាត់កំពង់ទឹកឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ។

លោក ម៉ែ រិនអាយុ៣៥ឆ្នាំមានទីលំនៅភូមិត្រពាំងចាន់ ឃុំត្រពាំងចាន់ស្រុកបរិបូណ៌បានឲ្យដឹងថា៖គាត់មានដីចម្ការនៅចំណុចកោះក្រមុំស្ថិតក្នុងភូមិឆ្នុកទ្រូចំនួន១ហិចតាគាត់បានដាំល្ពៅជារៀងរាល់ឆ្នាំ។កាលពីឆ្នាំទៅមិញល្ពៅគាត់លក់បានពី៧០០ទៅ៨០០រៀល
ក្នុង ១គីឡូក្រាមប៉ុន្តែឆ្នាំនេះបន្ទាប់ពីធ្លាក់ត្រឹម២៥០រៀលកាលពីប៉ុន្មានថ្ងៃមុនថ្ងៃនេះល្ពៅគាត់បានត្រឹម១០០រៀលតែប៉ុណ្ណោះក្នុង១គីឡូកក្រាមធ្វើឲ្យគាត់ខាតបង់ជាខ្លាំង ។

លោកបានបញ្ជាកថាៈបើផ្លែល្ពៅជាប់លេខគឺក្នុងមួយផ្លែទម្ងន់ចាប់ពី៥គីឡូក្រាមឡើងទៅអាចលក់បាន២៥០
រៀលក្នុង១គីឡូកក្រាមប៉ុន្តែទោះជាប់លេខក៍ដោយបើមានរបកសំបកឬស្នាមកកិតតែបន្តិចគេទម្លាក់ថ្លៃត្រឹម១០០រៀលក្នុង១គីឡូក្រាមដូចគ្នា។

បើនិយាយពីថ្លៃចំណាយវិញសូម្បីតែគ្រាប់ល្ពៅទិញយកមកដាក្នុង១កញ្ចប់ ២៤ម៉ឺន(ទម្ងន់ត្រឹមតែ២ខាំ)ហើយបើដាំ១ហិកតាដូចគាត់ត្រូវទិញគ្រាប់២កញ្ជប់ស្មើ៤៨ម៉ឺនរៀលនេះនិយាយត្រឹមគ្រាប់ពូជទិញមកដាំនៅថ្លៃទិញប្រេងភ្ជួរពង្រាបដីថ្លៃទិញប្រេងបូមទឹកថ្លៃទិញជីថ្លៃទិញថ្នាំបាញ់សម្លាប់សត្វល្អិតគឺចំណាយច្រើនណាស់។

ដោយសារល្ពៅថោកពេកមិនហ៊ានជួលគេបេះល្ពៅទេសុខចិត្តបេះយក
មកលក់ខ្លួនឯងក៍ជួបការលំបាកដែរ ។មនុស្សស្រីបេះទូលពីខ្នងចំការមកដាក់កាណូតបានតែ២ផ្លែទេហើយបើខ្លាំងអាចកណ្តៀតនៅចង្កេះ១ទៀតបាន៣ផ្លែក្នុង១ជើងមានចំងាយដី៥០០ទៅ៦០០ម៉ែត្រតែបើមនុស្សប្រុសរែកបាន៦ផ្លែ(ម្ខាង៣ផ្លែ)គឺពិតជាមានការ
លំបាកណាស់។

លុះដល់ពេលយកមកលក់មួយជើងបានត្រឹមជាង១០ម៉ឺនរៀលក្នុង១កាណូតបាឡាស្មាច់ហើយបើតាមការប្រម៉ាណល្ពៅគាត់១ហិកតាលោកបានយ៉ាងច្រើនប្រហែល១លានរៀលខណៈការចំណាយជាង២លានរៀលទៅហើយ។

កសិករទាំងនោះក៏បានសំណូមពរដល់រាជរដ្ឋាភិបាលក៏ដូចជាមន្ត្រីជំនាញជួយរកទីផ្សារឱ្យពួកគាត់បានថ្លៃជាងនេះផងជាមួយគ្នានោះស្ត្រីឈ្មោះជុំ អាតអាយុ ៤៨ ឆ្នាំជាអាជីវករចាំទិញផ្លែល្ពៅនៅមាត់កំពង់ទឹកឆ្នុកទ្រូទ្រូងបានឲ្យដឹងថា៖ផ្លែល្ពៅពិតជាថោកជាងថ្ងៃមុនមែនបើផ្លែល្ពៅជាប់លេខ(ទម្ងន់៥គីឡូឡើង)គាត់ទិញ២៥០រៀលក្នុង១គីឡូក្រាមទម្ងន់ក្រោមហ្នឹងទិញតែ១០០រៀលទេ១គីឡូក្រាម។គាត់លក់បន្តទៅឱ្យឈ្មួញដឹកឡានយកទៅលក់នៅខេត្តកំពង់ចាមនិងខេត្តនានាចំពោះមូលហេតុល្ពៅធ្លាក់ចុះបណ្តាលមកពីការផ្ទុះឡើងនជម្ងឺកួវីត-១៩ ។

ក្រោយកើតជម្ងឺនេគេបិទច្រកចេញ ប្រទេសជិតខាងគេឈប់ទិញដែរម្លោះហើយល្ពៅលក់តែក្នុងស្រុកប៉ុណ្ណោះ ។

សូមបញ្ជាក់ដែរថា៖បន្ទាប់ពីមានការផ្សព្វផ្សាយល្ពៅចុះថោកក៍មានសប្បុរសជនមួយចំនួនចុះទៅទិញផ្ពៅដាក់តាមមណ្ឌលកុមារកំព្រានិងដាក់តាមផ្ទះបាយរបស់កងយោធពលខេមរភូមិន្ទផងដែរ៕

សុខ គឹមសៀន