លោក វរសេនីយ៍ឯក ប៉ែន សាយ បាន ដឹកនាំ កម្លាំង ប៉ុស្តិ៍ នគរបាល ឃុំ អង្គរមាស ចុះបង្ក្រាប ទីតាំង ដែល មាន លេង ល្បែងស៊ីសង និង ជួបជុំ គ្នា សប្បាយ អឹងកង

កំពត; នៅ ថ្ងៃ ទី 1 ខែ មេសា ឆ្នាំ 2021 នេះ លោក វរសេនីយ៍ឯក ប៉ែន សាយ បាន ដឹកនាំ កម្លាំង ប៉ុស្តិ៍ នគរបាល ឃុំ អង្គរមាស ចុះបង្ក្រាប ទីតាំង ដែល មាន លេង ល្បែងស៊ីសង និង ជួបជុំ គ្នា សប្បាយ អឹងកង ដែល ប្រជាពលរដ្ឋ ណា មិន មាន ការ ស្ដាប់ ការណែនាំ របស់ ថ្នាក់ដឹកនាំ ដែល មិន ជួយ ទប់ស្កាត់ និង សហការ ជាមួយ អាជ្ញាធរ ទប់ស្កាត់ អំពី ការ រាលដាល នៃ ជំងឺ កូវី ដ 19 បាន ចំនួន 6 ផ្ទះ ហើយ អាជ្ញាធរ ក៏ បាន ដាក់ វិធានការ ធ្វើ កិច្ចសន្យា ទប់ស្កាត់ មិន ឲ្យ ពួកគាត់ មាន ការជួបជុំ បន្ត ប្រសិនបើ មានការ ជួបជុំ នោះ អាជ្ញាធ រ ភូមិ ឃុំ អង់រ មាស នឹង ចាត់វិធានការ ទៅ តាម ការណែនាំ របស់ ថ្នាក់ដឹកនាំ ខាងលើ ។

ក្រោយពី ធ្វើ កិច្ចសន្យា រួច អនុសេនីយ៍ឯក ប៉ែន សាយ ជា មេ ប៉ុស្តិ៍ ឃុំ អង់ រមាស សូម សំណូមពរ ទៅ ដល់ បងប្អូន ប្រជាពលរដ្ឋ ដែល រស់នៅ ក្នុងភូមិ អងរ មាស ទាំងមូល មេត្តា ជួយ សហការ និង ស្ដាប់ ការណែនាំ របស់ ថ្នាក់ដឹកនាំ ភូមិ ឃុំ សង្កាត់ ដើម្បី ជួយ ទប់ស្កាត់ នៃ ការ រាលដាល ជំងឺ កូវី ដ 19 កុំឱ្យ មាន ការឆ្លង ចូល ក្នុង សហគមន៍ ភូមិ ឃុំ របស់ យើង ហើយ ប្រសិនបើ មាន បងប្អូន ឬមួយ ក៏ កូនចៅ មកពី ខេត្ត នានា ឆ្ងាយ សុំ បងប្អូន ប្រជាពលរដ្ឋ ទាំងអស់ ដែល រស់នៅ ក្នុង ឃុំ អង្គ រំ មាស សូមមេត្តា រាយការណ៍ ជូន សមត្ថកិច្ច ឬ មួយ ក៏ អាជ្ញាធរ ដែល នៅ ជិត ខ្លួន យើង ជាបន្ទាន់ ៕