លោកឧកញ៉ា ទៀ វិចិត្រ នាំយកអំណោយ និង ថវិកា ទៅឧបត្ថម្ភជូនដល់ក្រុម ការងារជួរមុខនៅ តាមគោលដៅក្រុង-ស្រុក និងមណ្ឌលចត្តាឡីស័កទូទាំងខេត្តចំនួន៦៤ទីតាំង

0

ខេត្តព្រះសីហនុ៖លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ
នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារ នាំយកអំណោយជា គ្រឿង ឧបភោគ បរិភោគ ម៉ាស់ អាកុល និង ថវិកា ទៅឧបត្ថម្ភដល់ក្រុមការងារជួរមុខរបស់គណៈបញ្ជារការឯកភាពខេត្តព្រះសីហនុ មាន ដូចជា កងកម្លាំង ក្រុមគ្រូពេទ្យនិងក្រុមការងាររបស់រដ្ឋបាលខេត្តដែលកំពុងប្រចាំការនៅតាមមណ្ឌលចត្តាឡីស័ក កន្លែងចាក់វ៉ាក់សាំងបង្ការជំងឺកូវី១៩កន្លែងយកសំណាកកន្លែងព្យាបាលអ្នកជំងឺកូវីដ១៩ក្នុងព្រឹត្តិការណ៍«សហគមន៍២០កុម្ភៈ»ចំនួន៥៧ទីតាំងនិងនៅតាមគោលដៅត្រួតពិនិត្យការធ្វើចត្តាឡីស័កតាមព្រំប្រទល់ឆ្លងកាត់ខេត្តព្រះសីហនុ រួមមាន៖ ព្រំប្រទល់ខេត្តព្រះសីហនុ–កំពង់ស្ពឺ ២ទីតាំង ព្រមប្រទល់ខេត្តព្រះសីហនុ–កំពត១ទីតាំងនិងគោល ដៅព្រំប្រទល់ខេត្តព្រះសីហនុ–ខេត្តកោះកុង ២ទីតាំង គោលស្រុកព្រៃនប់ ១ទីតាំង គោលដៅស្រុកស្ទឹងហាវ ១ទីតាំង នៅទូលទាំងខេត្តក្រុងព្រះសីហនុ សរុបមានចំនួន៦៤ទីតាំង។
អំណោយនិងថវិកា ដែលលោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ យកមកឧបត្ថមជូនក្រុមការងារជួរមុខរបស់គណៈបញ្ជារការឯកភាពខេត្តព្រះសីហនុ ចំនួន៦៤ ទីតាំង ក្នុង១ទីតាំង ទទួលបាន៖-ម៉ាស់ ចំនួន ១០ប្រអប់-អាល់កុល ចំនួន ០១កាន-មីថៃកំប៉ុង ចំនួន ០១កេះធំ
-ទឹកសុទ្ធ ចំនួន ០៦កេះ-ដបសំរាប់បាញ់អាកុល ចំនួន០២ដប-ថវិការ ចំនួន ៥០ ម៉ឺនរៀលផងដែរ។
លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ មាន ប្រសាសន៍ថាការចូលរួមនាំយកអំណោយនិងថវិកាមកជូនក្រុមការងារជួរមុខរបស់គណៈបញ្ជារការឯកភាពខេត្តព្រះសីហនុនេះ ជាការលើកទឹកចិត្តដល់ដល់បងប្អូន ក្រុមការងារប្រចាំគោលដៅនិមួយៗ ដែលខិតខំបំពេញ ការ ងារ និងភារកិច្ចរបស់ខ្លួនដោយមិនគិតការនឿយហត់ និងទទួលលទ្ធផលកាន់តែល្អប្រសើរ ក្នុងការចូលរួមទប់ ស្កាត់មិនអោយឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ក្នុងព្រឹត្តិការណ៍«សហគមន៍ ២០កុម្ភៈ»នៅ ខេត្តព្រះសីហនុ។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានចាត់ទុក សកម្មភាពនៃការបន្តចូលរួមចែករំលែក របស់ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ ពិតជាបានឆ្លុះ បញ្ចាំងពីទឹកចិត្តសប្បុរសសាមគ្គីភាពការរួមសុខទុក្ខក្នុងនាមពលរដ្ឋមានឈាមជ័រខ្មែរតែមួយជាពិសេសបានជម្រុញ និងលើកទឹកចិត្តដល់ក្រុមការងារពាក់ព័ន្ធ ដែលប្រចាំការនៅតាមគោលដៅទាំងអស់ទូលទាំងខេត្តព្រះសីហនុ ឲ្យខិតខំបំពេញភារកិច្ចការងារ ឲ្យទទួលលទ្ធផលវិជ្ជមានល្អប្រសើរទៀត។
សូមបញ្ជាក់ផងដែរ នេះជាការឧបត្ថមលើកទី២ហើយ របស់លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការ ងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុជូនដល់ក្រុមការងារជួរមុខរបស់គណៈបញ្ជារការឯកភាពខេត្តព្រះសីហនុក្នុងព្រឹត្តិការណ៍«សហគមន៍២០កុម្ភៈ»ក្នុងខេត្តព្រះសីហនុដែលលើកទី១លោកឧកញ៉ាបានឧបត្ថមម្ហូបអាហារ ផ្លែឈើ និងទឹកបរិសុទ្ធដល់ក្រុមការងារជួរមុខរបស់គណៈបញ្ជារការឯកភាពខេត្តព្រះសីហនុដែលកំពុង ប្រចាំការនៅតាមមណ្ឌលចត្តាឡីស័កកន្លែងចាក់វ៉ាក់សាំងបង្ការជំងឺកូវី–១៩ និងកន្លែងព្យាបាលអ្នកជំងឺកូវីដ–១៩ រយះពេល១០ថ្ងៃជាប់ៗគ្នា ដោយគិតចាប់ពីថ្ងៃទី០៧ ខែមីនា មកដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ នៅគ្រប់គោលដៅក្នុងក្រុងព្រះសីហនុសរុបមានចំនួនជាង១ពាន់នាក់និងនៅតាមគោលដៅត្រួតពិនិត្យការធ្វើចត្តាឡីស័ក តាមព្រំប្រទល់ឆ្លងកាត់ខេត្តព្រះសីហនុ រួមមាន៖ ព្រំប្រទល់ខេត្តព្រះសីហនុ–កំពង់ស្ពឺ, ព្រមប្រទល់ ខេត្ត ព្រះសីហនុ–កំពត និងគោលដៅព្រំប្រទល់ខេត្តព្រះសីហនុ–ខេត្តកោះកុង គោលដៅស្រុកស្ទឹងហាវជាដើម គឺ លោកឧកញ៉ា បានជួយឧបត្តម្ភថវិកាចំនួន ០៤លានរៀលបន្ថែម ពីលើគ្រឿងឧបភោគបរិភោគមានដូចជា៖ អាហារហូបចុក,ភេសជ្ជៈចម្រុះមានទឹកផ្លែឈើនិងទឹកសុទ្ធជាដើមជូនដល់កងកម្លាំងចម្រុះប្រចាំការនៅគ្រប់គោលដៅនីមួយៗ បន្ទាប់មកលោកឧកញ៉ា ទៀ វិចិត្រ ក៏បាននាំយកគ្រឿងឧបភោគបរិភោគមួយចំនួនទៀតរួមមាន៖ បាយ៥០ប្រអប់, កាហ្វេ១៥កញ្ចប់ធំ, ទឹកក្រូច–ទឹកផ្លែឈើ–ខារ៉ាបាវ–បាកាស និងទឹកសុទ្ធចំនួន៥០កេស និងថវិកាចំនួន០៤លានរៀល យកទៅផ្តល់ជូនក្រុមគ្រូពេទ្យ ដែលបំពេញភារកិច្ច ចាក់វ៉ាក់សាំងការពារជំងឺកូវីដ–១៩ នៅគិលានដ្ឋានកងទព័ជើងទឹកមូលដ្ឋានសមុទ្រផងដែរ៕នាគសមុទ្រ