ភ្លៀងលាយឡំខ្យល់កន្ត្រាក់បណ្តាលអោយបុើងដំបូលផ្ទះប្រជាពលរដ្ឋអស់ចំនួន០២ខ្នង

0

ខេត្តឧត្តរមានជ័យ៖ មានករណីភ្លៀងលាយឡំខ្យល់កន្រ្តាក់បណ្តាលអោយប៉ើងដំបូលផ្ទះប្រជាពលរដ្ឋអស់ចំនួន០២ខ្នង កាលពីវេលាម៉ោង២០និង០០នាទីយប់ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១។

សមត្ថកិច្ចបានឲ្យដឹងថា៖
១/ផ្ទះរបស់ឈ្មោះ គុង ស៑ុយ ភេទប្រុសអាយុ៦២ឆ្នាំមុខរបរធ្វើចំការ រស់នៅ ចំណុចអូរសូភី ភូមិគោគសំព័រ ឃុំលំទងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលមាន បណ្តោយ៨ម៉ែត្រ ទទឹង៧ម៉ែត្រធ្វើពីឈើប្រក់ស័ង្កសី ប៉ើងដំបូលអស់ទាំងស្រុង។
២/ផ្ទះរបស់ឈ្មោះ ទិត្យ ស៊ីនឿន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរធ្វើស្រែរស់នៅភូមិគោគសំព័រ ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តមានជ័យ ផ្ទះមានទំហំទទឹង៨ម៉ែត្របណ្តោយ៩ម៉ែត្រធ្វើពីឈើប្រកសុីហ្រូរបើក ដំបូលអស់ចំនួន០៤សន្លឹក តែមិនមានគ្រោះថ្នាក់ដល់មនុស្សសត្វនោះទេ៕ដោយ៖ចាន់ ធី