បុរសចំណាស់ម្នាក់ជិះម៉ូតូនៅពេលយប់បុកគោយន្តកន្ត្រៃពីក្រោយ យ៉ាងពេញទំហឹង បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ

0

ខេត្តឧត្តរមានជ័យ៖ មានករណី គ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើងលើកំណាត់ផ្លូវជាតិលេខ ៦៧B ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១១៤-១១៥ ស្ថិតក្នុងភូមិអូរគគីលើ ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

បង្ករឡើងរវាង ម៉ូតូ និងគោយន្តកន្ត្រៃ ក្នុងទិសដៅស្របទិសគ្នាពីត្បូងទៅជើង នៅវេលាម៉ោង១៩និង៣០នាទី ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១

សមត្ថកិច្ចបានឲ្យដឹងថា៖ អ្នកបើកបរម៉ូតូឈ្មោះ មួង ឌី ភេទប្រុស អាយុ ៦១ឆ្នាំ រស់នៅភូមិទួលកណ្តាល ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បើកបរម៉ូតូ ០១ គ្រឿងម៉ាក Wave S ពណ៍ខ្មៅ+ក្រហម ពាក់ផ្លាកលេខ សៀមរាប 1G – 0467 បើកបរក្នុងទិសដៅពីត្បូងទៅជើង ( ស្លាប់នៅនឹងកន្លែងកើតហេតុ ) ( ពាក់មួកសុវត្ថិភាព ) ។

សមត្ថកិច្ចបានបន្តទៀតថា អ្នកបើកបរគោយន្តកន្ត្រៃឈ្មោះ អ៉ឹម ហៀក ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅភូមិស្រឡៅស្រោង ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បើកបរគោយន្តកន្ត្រៃ ០១ គ្រឿង ម៉ាក Kubuta ពណ៍ក្រហម ទ្រុងឈើ ( គ្មានចំណាំងផ្លាត ) បើកបរក្នុងទិសដៅពីត្បូងទៅជើង ( បានគេចខ្លួនចេញពីកន្លែងកើតហេតុ ) ។
មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍ខាងលើ បណ្តាលមកពីគោយន្តកន្ត្រៃគ្មានចំណាំងផ្លាត បណ្តាលអោយម៉ូតូបុកពីក្រោយពេញទំហឹង ។
ប្រភេទផ្លូវៈ ផ្លូវក្រាលកៅស៊ូ ស្ថានភាពៈ ផ្លូវត្រង់ រីឯម៉ូតូ : ខូចខាតធ្ងន់
គោយន្តកន្ត្រៃ : គ្មានការខូចខាត
ចំណែកវត្ថុតាងម៉ូតូ និងគោយន្តកន្ត្រៃទាំង ០២ គ្រឿងខាងលើ ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអន្លង់វែង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕ដោយ៖ចាន់ ធី