អតីតយុទ្ធជនពិការ និងគ្រួសារអតីតយុទ្ធជនពលីចំនួន២០ គ្រួសារបានទទួលជំនួយឧបត្ថម្ភរបស់ឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែត និងលោកជំទាវពេជ ច័ន្ទមុន្នី

0

ខេត្តកំពង់ធំ៖ ឧត្តមសេនីយ៍ទោសោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ និងសហការី បានអញ្ជើញចុះសាកសួរសុខទុក្ខបងប្អូនអតីតយុទ្ធជនពិការ និងគ្រួសារអតីតយុទ្ធជនពលី២០ គ្រួសារ ដែលមានជីវភាពលំបាកខ្វះខាត ដោយសាររងផលប៉ះពាល់ដោយមេរោគកូវីត19 ឆ្លងរីករាលដាលជាសកល ពិសេសបានឆ្លងចូលដល់សហគមន៍ក្នុងព្រឹត្តិការណ៍២០ កុម្ភះនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួន។

ពិធីសំណេះសំណាល បានធ្វើនៅផ្នែកសឹករងក្រុងស្ទឹងសែន ឯកឧត្តម មេបញ្ជាការអំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបានពាំនាំអំណោយ របស់ឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែត និងលោកជំទាវពេជ ច័ន្ទមុន្នី មានអង្ករចំនួន ៣០ គឺឡូក្រាម មីចំនួនមួយកេះ ទឹកត្រីចំនួនមួយយួរ ទឹកសុទ្ធចំនួន 2 យូរ និងថវិកាមួយចំនួនផងដែរ នៅរសៀលថ្ងៃទី៣ ខែ មេសា ឆ្នាំ២០២១ ស្ថិតនៅក្នុងសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោសោម ស៊ុន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលបានព្រួយបារម្ភណ៍ ពីជីវភាពរស់នៅរបស់អតីតយុទ្ធជន និងបានផ្តាំផ្ញើរ អតីតយុទ្ធជនយើងត្រូវខិតខំថែរក្សាសុខភាពដើម្បីចៀសផុតពីជំងឺកូវីដ19 ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសវិធានការ 3 កុំ និង 3 ការពាររបស់សម្ដេចតេជោហ៊ុនសែន ។
ឧត្តមសេនីយ៍ទោសោម ស៊ុន បានមានប្រសាសន៍ថា គណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្តកំពង់ធំ ត្រៀមនិងរៀបចំ ចាក់វ៉ាកសាំងការពារមេរោគកូវីដ19 ជូនដល់បងប្អូនអតីតយុទ្ធជនយើង និងក្រុមគ្រួសារ ក៏សូមអំពាវនាវដល់បងប្អូនអតីតយុទ្ធជនទាំងអស់និងក្រុមគ្រួសារអញ្ជើញទៅចាក់វ៉ាកសាំង ឲ្យបានគ្រប់គ្នានៅពេលខាងមុខ ដែលជាការ គិតគរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន។
បងប្អូនអតីតយុទ្ធជនពិការ និងងគ្រួសារអតីតយុទ្ធជនពលី បានអំណរគុណ ឯកឧត្តមហ៊ុនម៉ាណែតនិងលោកជំទាវព្រមទាំងក្រុមការងារនៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដែលជានិច្ចកាលតែងតែដោះស្រាយរាល់ការលំបាកខ្វះខាតជូនដល់ពួកគាត់។
ដោយ ប៊ុន រដ្ឋា