សមត្ថកិច្ច នគរបាលខេត្តកែប ចុះបង្ក្រាបសៃង្វៀន ជល់មាន់ លួចលាក់មួយកន្លែងឃាត់ខ្លួនមនុស្ស

0

កែប៖ នារសៀលថ្ងៃទី ៣ ខែមេសា ឆ្នាំ២ ០២១ ដោយអនុវត្ត តាមការដឹកនាំ ចង្អុល បង្ហាញពី លោក ឧត្តមសេនីយ៍ទោ សម្ប ត្តិ សុធារដ្ឋ ស្នងការដ្ឋាន នគរបាល ខេត្តកែប បញ្ជាកម្លាំងនគរបាល នៃអធិការ ដ្ឋាន នគរបាល ស្រុកដំណាក់ចង្អើរ សហ ការជាមួយ កម្លាំងអន្តរា គមន៍ពិសេស នៃស្នងការដ្ឋាននគរបាលខេត្ត ដឹកនាំដោយលោកសូ បញ្ញា ស្នងការរង នគរបាល ខេត្តកែប បានចុះបង្ក្រាប ករណីលេង ល្បែង ស៊ីសង ជល់មាន់ មួយកន្លែង នៅភូមិព្រែកតានេន ឃុំ អង្គោល ស្រុក ដំណាក់ចង្អើរ ខេត្តកែប។

សមត្ថកិច្ចបានឲ្យដឹងថា ពេលចុះទៅដល់ទីតាំងខាងលើ អ្នកលេងល្បែង បានរត់ចែកផ្លូវគ្នា ហើយក៏បានឃាត់ខ្លួនមនុស្ស២នាក់ ម៉ូតូ ៤គ្រឿង អាក្រក់មួយក្បាល និងសម្ភារៈមួយចំនួនទៀត។

សមត្ថកិច្ច បានបន្តទៀតថា វត្ថុតាងខាង លើ យកទៅរក្សាទុក នៅស្នងការដ្ឋាន នគរបាលខេត្ត ដោយឡែកមនុស្សពីរនាក់ ត្រូវធ្វើការអប់រំណែនាំ និង ធ្វើកិច្ចសន្យា បញ្ឈប់ការប្រមូលផ្តុំគ្នា លេងល្បែងសុីសងតទៅ ទៀត។