បុរសម្នាក់ចងកសម្លាប់ខ្លួននៅមណ្ឌលចត្តាឡីស័កព្រោះតែមានវិបត្តិផ្លូវចិត្តមិនពាក់ព័ន្ធករណីផ្សេងនោះទេ

0

ខេត្តបាត់ដំបង÷សមត្ថកិច្ចបានឲ្យដឹងថា:ករណីបុរស់ធ្វើចត្តាឡីស័កចងកសម្លាប់ខ្លួនបានកើតឡើងនៅថ្ងៃទី០៤ខែមេសាឆ្នាំ២០២១នេះនៅវេលាម៉ោង០៦.និង២៥នាទីនៅបន្ទប់ទឹកក្នុងមណ្ឌលចត្តាឡីស័កអនុវិឡាល័យសាមគ្គីស្ថិតក្នុងក្រុមទី០៤ភូមិសាមគ្គីឃុំបវេលស្រុកបវេលខេត្តបាត់ដំបង។សមត្ថកិច្ចបន្តថា:សពមានឈ្មោះនី.ម៉ាប់ភេទប្រុសអាយុ៤៧ឆ្នាំមុខរបរកម្មករមានទីលំនៅភូមិសាំងរាំឃុំបវេលស្រុកបវេល។ក្រោយពីទទួលពត៏មានភ្លាមៗនោះកំលាំងជំនាញបច្ចេកទេសវិឡាសាស្ត្រនិងពិនិត្យវិភាគទីកន្លែងកើតហេតុខេត្តសហការជាមួយជំនាញស្រុកនិងគ្រូពេទ្យបង្អែកស្រុកបវេលបានចុៈមកដល់កន្លែងកើតហេតុតែម្តង។
តាមការបំភ្លឺរបស់ឈ្មោះនី.សារឿងភេទស្រីអាយុ៥៤ឆ្នាំមុខរបរធ្វើស្រែត្រូវជាបងស្រីបង្កើតសពបានបំភ្លឺថា:ជនរងគ្រោះខាងលើដែលត្រូវជាប្អូនប្រុសក្រោយពីបានរៀបការរួចក៏បាននាំគ្នាទៅរស់នៅរកស៊ីនៅឯភូមិភ្លើងឆេះឃុំពេជ្រចិន្តាស្រុកភ្នំព្រឹកខេត្តបាត់ដំបងហើយក៏បន្តនាំគ្នាទាំងប្រពន្ធកូនចេញទៅស៊ីឈ្នួលគេនៅឯប្រទេសថៃរយៈពេលជាច្រើនឆ្នាំមកហើយ។រហូតដល់អំឡុងខែមីនាឆ្នាំ២០២១ប្អូនប្រុសបានទូរស័ព្ទមកប្រាប់នាងខ្ញុំថាវាត្រូវបានប្រពន្ធកូនបណ្ដេញចេញពីកន្លែងធ្វើការហើយក៏បានសុំនាងខ្ញុំមករស់នៅឯស្រុកកំណើតវិញ។
រហូតដល់ថ្ងៃទី២២ខែមិនាឆ្នាំ២០២១វា(សពប្អូនប្រុស)ក៏បានចេញមកពីប្រទេសថៃពេលមកដល់នាងខ្ញុំក៏បានយកទៅដាក់ក្នុងមណ្ឌលចត្តាឡីស័កនៅភូមិសាមគ្គីឃុំបវេលស្រុកបវេលខេត្តបាត់ដំបងហើយនាងខ្ញុំតែងតែនិយាយលួងលោមលើកទឹកចិត្តប្អូនរហូតមករហូតដល់ថ្ងៃទី៤ខែមេសាឆ្នាំ២០២១វេលាម៉ោងប្រហែលប្រាំមួយជាងក៏មានគេទូរស័ព្ទមកប្រាប់ថាប្អូនប្រុសរបស់ខ្លួនបានចងកស្លាប់នៅក្នុងមណ្ឌលចត្តាឡីស័ក។បើតាមនាងខ្ញុំជាបងស្រីសន្និដ្ឋានថាប្អូនប្រុសស្លាប់ព្រោះតែមានវិបត្តិផ្លូវចិត្តមិនមានករណីផ្សេងនោះទេ។
ចំណែកឈ្មោះមាន.ចិត្តភេទប្រុសអាយុ៥១ឆ្នាំរស់នៅភូមិសាំងរាំងឃុំបវេលស្រុកបវេលដែលត្រូវជាក្មួយបង្កើតជនរងគ្រោះបានបំភ្លឺដូច្នេះថា:កន្លងមកខ្លួនក៏ធ្លាប់ដឹងថាពូរបស់ខ្លួននេះគាត់ធ្លាប់មានទំនាស់ក្នុងគ្រួសារដោយសារប្រពន្ធកូនគេបោះបង់ចោលនៅឯប្រទេសថៃទើបក្នុងអំឡុងខែមីនាឆ្នាំ២០២១ក៏បានត្រឡប់មកស្រុកខ្មែរវិញក៏បានចូលទៅធ្វើចត្តាឡីស័ករហូតដល់ថ្ងៃទី៤ខែមីនាឆ្នាំ២០២១នៅវេលាម៉ោងជាង៦ព្រឹកក៏បានទទួលដំណឹងថាពូរបស់ខ្លួនបានចងកស្លាប់នៅកន្លែងមណ្ឌលធ្វើចត្តាឡីស័ក។ហើយការសន្និដ្ឋានរបស់ខ្លួនថាពូរបស់ខ្លួនស្លាប់ដោយសារមានវិបត្តិផ្លូវចិត្តប្រពន្ធកូនបោះបង់ចោលពិតប្រាកដមែនគឺគ្មានករណីអ្វីផ្សេងពីនេះឡើយ។
ក្រោយពីកំលាំងជំនាញនិងគ្រូពេទ្យពិនិត្យរួចបានសន្និដ្ឋានថាជនរងគ្រោះពិតជាស្លាប់ដោយសាចងក៍ធ្វើអត្តឃាតដោយខ្លួនឯងពិប្រាកត់មែននដោយមូលហេតុ:ជនរងគ្រោះមានវិបត្តិផ្លូវចិត្តស្របតាមការបំភ្លឺរបស់សាច់ញាតិទាំង២នាក់ខាងលើផងដែរ។បច្ចុប្បន្នសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕សៅ សារិទ្ធ