ក្នុងស្រុកចំនួន២នៃខេត្តបាត់ដំបងត្រូវបានខ្យល់កន្ត្រាក់វាយលុកបំផ្លាញផ្ទះពលរដ្ឋជាច្រើនខ្នងនិងរន្ទះបាញ់ងាប់គោ១ក្បាល

0

ខេត្តបាត់ដំបង÷តាមរបាយការណ៍ពីសមត្ថកិច្ចមកថា:នៅថ្ងៃទី០៤ខែមេសាឆ្នាំ២០២១នេះនៅវរលាម៉ោង២:៣០នាទីរសៀលមានភ្លៀងព្រមទាំងខ្យល់កន្ត្រាក់បានកើតឡើងទៅលើស្រុកចំនួន២បណ្តាលអោយខូចខាតផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងនិងសត្វគោចំនួន២ក្បាលត្រូបានរន្ទះបាញ់។
ហេតុការដែលកើតនៅក្នុងស្រុកបាណន់មានផ្ទះពលរដ្ឋចំនួន០៧ខ្នងត្រូវបានបំផ្លាញរួមនិងសត្វគោ២ក្បាលផងត្រូវបានរន្ទះបាញ់។ផ្ទះដែលមានផលប៉ះពាល់រួមមាន:១,ផ្ទះឈ្មោះរ៉ុម.រួនភេទប្រុសអាយុ៤៤ឆ្នាំនៅចំណុចឆកធ្នង់ភូមិទួលច្រនៀង០១ខ្នងទំហំទទឹង៧ម៉ែត្រនិងបណ្តោយ០៨ម៉ែត្រកំពស់០៤ម៉ែត្រត្រូវបានខ្ទាតចេញពីគ្រឹះបាក់សសរ០១ដើមប្រវែង៥ម៉ែត្របាក់គ្រែចំនួន២ផងដែរ។២,ឈ្មោះហឿន.វុិតភេទប្រុសអាយុ៥៩ឆ្នាំនៅឆកធ្នង់ក្នុងភូមិទួលច្រនៀងរបើកដំបូលសង្ក័សីចំនួន៦សន្លឹកប្រវែង៤ម៉ែត្រ។៣,ឈ្មោះផាន.សុជាអាយុ៣២ឆ្នាំនៅចំណុចឆកធ្នង់ក្នុងភូមិទួលច្រនៀងរបើកដំបូលសង្ក័សី៥សន្លឹកប្រវែង៤ម៉ែត្រ។៤,ឈ្មោះឡី.សាខនភេទប្រុសអាយុ៥១ឆ្នាំនៅចំណុចឆកធ្នង់ក្នុងភូមិទួលច្រនៀងបានរបើកដំបូលសង្ក័សីចំនួន១៤សន្លឹក ប្រវែង៤ម៉ែត្រ។៥,ឈ្មោះវុិត.សាវ៉ាន់ភេទស្រីអាយុ២៥ឆ្នាំនៅភូមិព្រៃទទឹងរបើកដំបូលសង្ក័សីចំនួន៥សន្លឹកប្រវែង៤ម៉ែត្រ។៦,ធឿន.សារ៉ាត់ភេទប្រុសអាយុ៣១ឆ្នាំរស់នៅភូមិព្រៃទទឹងរបើកដំបូលអស់សង្ក័សីចំនួន១៦សន្លឹកប្រវែង៤ម៉ែត្រ។៧,ឈ្មោះតុញ.ចិនភេទប្រុអាយុ៣៤ឆ្នាំនៅចំណុចសាច់ហាបភូមិបាយដំរាំបានរបើកផ្ទះ០១ខ្នងទំហំ៦ម៉ែត្រx៧ម៉ែត្ររបើកអស់សង្ក័សីចំនួន៤០សន្លឹកប្រវែង៤ម៉ែត្រឈើផ្លាន១០សន្លឹក។សរុបខូចខាតសង្ក័សីអស់ចំនួន៨៦សន្លឹកសរសរចំនួន០១ដើមនិងផ្លានចំនួន១០សន្លឹកមិនបណ្តាលឲ្យរងគ្រោះដល់មនុស្សទេ។ដោយឡែកក្នុងថ្ងៃដដែលវេលាម៉ោង៣:១៥នាទីចំណុចក្រុមទី០១ភូមិទួលធ្នង់ឃុំកន្ទឺ១រន្ទះបាញ់គោងាប់អស់ចំនួន០២ក្បាលមេ១ឈ្មោល១ជារបស់ឈ្មោះហ៊ុន.សុផលភេទស្រីអាយុ៤៤ឆ្នាំរស់នៅភូមិឃុំកើតហេតុខាងលើ។
ងាកទៅស្រុកគាស់ក្រឡឯណោះវិញនៅថ្ងៃដដែលនៅវេលាម៉ោង០៣:៣០នាទីរសៀលនៅចំណុចភូមិទួលម្ទេសមានភ្លៀងធ្លាក់មួយមេលាយឡំខ្យល់កន្ត្រាក់បានបំផ្លាញផ្ទះប្រជាពលរដ្ឋចំនួន៨ខ្នងរួមមាន៖១​,ឈ្មោះ​អុឹម​.សារួន​ភេទ​ប្រុស​អាយុ​៤៣ឆ្នាំ​ផ្ទះ​ទំហំ៦x៧ម៉ែត្រខូចខាតស័ង្កសី១១សន្លឹក។២/ឈ្មោះថូវ.ភាពភេទប្រុសអាយុ៣៥ឆ្នាំផ្ទះទំហំ៤x៥ម៉ែត្រខូចខាតទាំងស្រុង។៣/ឈ្មោះ​ទឹម​.ចាន់​ធឿន​ភេទប្រុស​អាយុ​៣៥ឆ្នាំ​ផ្ទះ​ទំហំ​៥x៧ម៉ែត្រ​ខូចខាត​ទាំង​ស្រុង​​។៤​ ,ឈ្មោះយឹង​.សុខ​ភេទ​ប្រុស​អាយុ​៦២ឆ្នាំ​ផ្ទះ​ទំហំ​៥x៦ម៉ែត្រ​ខូចខាត​ស័ង្កសី​៦សន្លឹក​)។៥​/ឈ្មោះ​ខាន់​.ថុល​ភេទប្រុស​ អាយុ​៣៤ឆ្នាំ​ ផ្ទះ​ទំហំ​៤x៥ម៉ែត្រ​ខូចខាត​ស័ង្កសី៦សន្លឹក។៦,ឈ្មោះញឹក.សំអូនភេទប្រុសអាយុ២៩ឆ្នាំផ្ទះទំហំ៥x៧ម៉ែត្រខូចខាតទាំងស្រុង។៧,ឈ្មោះជីត.វិតភេទប្រុសអាយុ៣០ឆ្នាំផ្ទះទំហំ៤x៥ម៉ែត្រខូចខាតទាំងស្រុង។៨,ឈ្មោះភាពអាយុ៣៦ឆ្នាំផ្ទះទំហំ៦x៥ម៉ែត្រខូចខាតស័ង្កសី១៦សន្លឹកហើយករណីនេះមិនមានប៉ះពាល់ដល់ឣាយុជីវិតមនុស្សឡើយ។
​ ចំពោះហេតុការខាងលើនេះសមត្ថកិច្ចនិងអាជ្ញាធរដែនដីកំពុងតែដុតដៃដុតជើងដើម្បីជួយដល់ប្រជាពលរដ្ឋនិងធ្វើរបាយការណ៍លំអិតដើម្បីដាក់ជូនថ្នាក់ស្រុកនិងខេត្តដើម្បីពិនិត្យ៕សៅ សារិទ្ធ