អគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុនាំយកថវិការចំនួន៤០.០០០.០០០ រៀលរូមនិងសម្ភារៈ មួយចំនួនឧបត្ថម្ភដល់សាលាខេត្តព្រះសីហនុ

0

ខេត្តព្រះសីហនុ៖លោកលូ គឹម ឈុន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វ យ័តក្រុងព្រះសីហនុនិងលោកជំទាវនាព្រឹកថ្ងៃទី០៥ខែមេសាឆ្នាំ២០២១បាននាំយកថវិការចំនួន៤០.០០០.០០០រៀលនិង ម៉ាសចំនួន១០.០០០ ម៉ាស.អាល់កុល១០ពីដុង.ទឹកបរិសុទ្ធ៥០កេសឧបត្ថម្ភដល់សាលាខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ក្នុង វិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដែលកំពុងរីករាលដាលនៅខេត្តព្រះសីហនុ។
លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថ្លែងអំណរគុណ ចំពោះ លោក លូគឹមឈុន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងលោកជំទាវ ដែលបាននាំយកអំណោយមនុស្សធម៌ ឧបត្ថម្ភជូនដល់រដ្ឋបាលខេត្តព្រះសីហនុ ដែលកំពុង ត្រូវ ការចាំបាច់ ហើយសកម្មភាពនេះជាការចូលរួមចំណែកយ៉ាងសកម្មជាមួយរដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រើ ប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនៅខេត្ត ព្រះសីហនុ ឱ្យទទួលបានជោគជ័យ៕នាគសមុទ្រ