ខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាបស្ទាក់ចាប់ថយន្តអីស៊ុយហ្សុយឌុយមិចដឹកឈើគ្មានច្បាប់មួយគ្រឿង

0

សៀមរាប៖ រថយន្តដឹកឈើមួយគ្រឿងត្រូវបានកម្លាំងខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប ធ្វើការបង្ក្រាបបាននៅវេលាម៉ោង០៨ និង៣០នាទីយប់ ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ ដោយការបង្ក្រាបនេះធ្វើឡើងនៅចំណុចភូមិខ្នាថ្មី សង្កាត់ជ្រាវ ក្រុងនិងខេត្តសៀមរាប។
លោក ម៉ុងប៊ុន លីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានឲ្យដឹងថា ប្រតិបត្តិការណ៍បង្គ្រាបនេះ ធ្វើឡើងដោយ ក្រុមចល័តរបស់ខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប ឃាត់ចាប់រថយន្តដឹកឈើមួយគ្រឿងម៉ាកអីស៊ុយហ្សុយឌុយមិច ព៌ណត្រេអី គ្មានស្លាកលេខ។ លោកបញ្ជាក់ថា រថយន្តដឹកឈើមកពីខេត្តព្រះវិហារ ចូលមកក្រុងសៀមរាប ខណៈពេលដែលក្រុមការងារបានទទួលបានទើបស្ទាក់ចាប់បានតែម្តង។
ចំពោះវត្ថុតាងដែលកម្លាំងជំនាញដកហូតបានរួមមាន រថយន្តមួយគ្រឿងម៉ាក អីស៊ុយហ្សុយឌុយមិច ព៌ណត្រេអី គ្នានស្លាកលេខ និងឈើអារប្រភេទលេខ១(ឈើផ្ចឹក) ចំនួន២០ដុំ ស្មើនឹង០,៨០ ម៉ែត្រ ដោយឡែកអ្នកបើបររថយន្តដឹកឈើបានគេចខ្លួនបាត់ បច្ចុប្បន្នចំពោះវត្ថុតាងត្រូវបានកម្លាំងជំនាញយកមកថែរក្សាទុក នៅផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី ដើម្បីរៀបចំសំណុំរឿងដោះស្រាយតាមនិតិវិធីច្បាប់ស្តីពីព្រៃឈើ ៕