ជនបរទេសម្នាក់ធ្វើដំណើរដោយថ្មើជើងពីភ្នំពេញដល់ខេត្តបាត់ដំបងត្រូវសមត្ថកិច្ចឃាត់ខ្លួននិងបញ្ជូនទៅកាន់នាយកដ្ឋានន្តោប្រវេសន៍ក្រសួងមហាផ្ទៃក្រោយបញ្ចប់ការអនុវត្តចត្តាឡីស័ករួចរាល់និងអវិជ្ជមានកូវីដ១៩

0

ខេត្តបាត់ដំបង÷ជនបរទេសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចទទួលបន្ទុកផែនការងារអន្តោប្រវេសន៍នៃស្នងការខេត្តបានរៀបចំឯកសារបញ្ជូនទៅកាន់នាយកដ្ឋានជំនាញអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃកាលពីថ្ងៃទី៤ខែមេសាឆ្នាំ២០២១ក្រោយពីជនបរទេសរូបនេះត្រូវបានធ្វើចត្តាឡីស័កគ្រប់ចំនួន១៤ថ្ងៃតាមការណែនាំពីក្រសួងសុខាភិបាល។សមត្ថកិច្ចឲ្យដឹងថាជនបរទេសម្នាក់ដែលត្រូវបានបញ្ជូនទៅកាន់នាយកដ្ឋានអន្តោប្រវេសន៍មានឈ្មោះPinhede.Herveភេទប្រុសអាយុ៦៣ឆ្នាំជាជនជាតិបារាំង។
សមត្ថកិច្ចបន្តថា:ជនបរទេសម្នាក់ខាងលើកាលពីថ្ងៃទី១៨ខែមីនាឆ្នាំ២០២១សមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរ​បាលស្រុកមោងឫស្សីបានជួបប្រទះជនបរទេសខាងលេីកំពុងធ្វេីដំណេីរដោយថ្មេីជេីង​ក្នុងមូលដ្ឋាន​ហើយនៅពេលសាកសួរជនបរទេសរូបនេះបានប្រាប់ថារូបខ្លួនជាអ្នក​ទេសចរណ៍ដេីរពីភ្នំពេញមកដល់ខេត្តបាត់​ដំបង​ក្នុងគោលដៅទេសចរណ៍​។ប៉ុន្តែនៅជាប់ខ្លួនជនបរទេសរូបនេះក្រោយពីសមត្ថកិច្ចសុំការត្រួតពិនិត្យរកឃើញថាមិនមានលិខិតឆ្លងដែន(ច្បាប់ដេីម)នោះទេ​គឺ​មានតែលិខិតថតចម្លង​ហេីយលិខិតនោះបានផុតសុពលភាពប្រេីប្រាស់ថែមទៀតទើបសមត្ថកិច្ចឃាត់ខ្លួនតែម្តងដើម្បីសួរនាំបន្ត។
សមត្ថកិច្ចបន្តថា:ដោយសារភាពមិនច្បាស់លា​ស់របស់ជនបរទេសរូបនេះដូចនេះសមត្ថកិច្ចក៏បាននាំខ្លួនទៅអនុវត្តតាមវិធានសុខាភិបាល​នៅមណ្ឌលចត្តាឡីស័កក្នុងស្រុកសង្កែ។ហើយរហូតមកដល់ពេលនេះជនបរទេសរូបនេះបានអនុវត្តការធ្វេីចត្តាឡីស័កត្រឹមត្រូវហេីយលទ្ធផលនៃការពិនិត្យអវិជ្ជមានCOVID.១៩ផងដែរដូច្នេះការិយាល័យជំនាញក៏បានបញ្ជូនទៅកាន់នាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃតែម្តដើម្បីអនុវត្តតាមនីតិវិធី៕សៅ សារិទ្ធ