ស្នងការដ្ឋាននគរបាលខេត្ត លោកឧត្ដមសេនីយ៍ទោ ហួត សុធី អញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ មន្រ្តីដែលកំពុងមានជំងឺ

0

ខេត្តឧត្តរមានជ័យ៖​ នារសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានដឹកនាំលោកស្នងការរង លោកនាយការិយាល័យ មួយចំនួន អញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ លោកវរសេនីយ៍ទោ ជា វាសនា នាយការិយាល័យគ្រប់គ្រងការស្នាក់នៅ ដែលកើតមានជំងឺ ក្រពះ ពោះវៀន និងសម្រាកព្យាបាលនៅផ្ទះ ស្ថិតក្នុងភូមិបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

ក្នុងឱកាសនោះផងដែរ លោកស្នងការ ក៏បានមានមតិផ្តាំផ្ញើរសួរសុខទុក្ខ ព្រមទាំងបានផ្ដល់ជូននូវគ្រឿងឧបភោគបរិភោគ រួមទាំងថវិកាមួយចំនួនរបស់លោកផ្ទាល់ផងដែរ ដើម្បីជួយសម្រួលបន្ទុកគ្រួសារក្នុងការព្យាបាលជម្ងឺ និងបានផ្ដាំផ្ញេី ព្យាយាមខិតខំ ស្ដាប់ការណែនាំ និងហូបថ្នាំតាមវេជ្ជបញ្ជា យកចិត្តទុកដាក់ថែសុខភាព។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោកវរសេនីយ៍ទោ ជា វាសនា និងក្រុមគ្រួសារ ក៏បានថ្លែងអំណគុណចំពោះថ្នាក់ដឹកនាំទាំងអស់ដែលតែងតែយកចិត្តទុកដាក់ និងគិតគូរអំពីសុខទុក្ខមន្ត្រីក្រោមឱវាទរាល់ពេលដែលមានទុក្ខលំបាកកើតឡើង ជាក់ស្តែងដូចជារូបលោកទាំង២នាក់ផ្ទាល់នៅពេលនេះ។ ហើយលោក និងក្រុមគ្រួសារ សូមជូនពរដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ព្រមទាំងសហការីទាំងអស់ សូមមានសុខភាពល្អ ជួបប្រសព្វនូវ ពុទ្ធពរ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕ដោយ៖ចាន់ ធី