រន្ទះបាញ់បានប្រល័យជីវិតស្ត្រីចាស់ក្មេង០២នាក់ក្នុងថ្ងៃតែ១លើទីតាំងផ្សេងគ្នាក្នុងស្រុកភ្នំព្រឹក

0

ខេត្តបាត់ដំបង÷ស្ត្រីក្មេងចាស់២នាក់ត្រូវបានរន្ទះបាញ់បានឆក់យកជីវិតក្នុងថ្ងៃតែ១លើទីតាំងផ្សេងគ្នាខណះដែលមានភ្លៀងកក់ខែបានធ្លាក់១មេក្នុងស្រុកភ្នំព្រឹកលាយឡំខ្យល់កន្ត្រាក់ផ្គររន្ទះបានបាញ់ទៅលើមនុស្សស្រី២នាក់ស្លាប់យ៉ាងអាណោចអធ័ម។យោងតាមរបាយការណ៍ពីអាជ្ញាធរស្រុកភ្នំព្រឹកបានអោយដឹងថា:នៅរសៀលថ្ងៃទី០៥ខែមេសាឆ្នាំ២០២១នេះនៅស្រុកភ្នំព្រឹកមានករណីភ្លៀងធ្លាក់មួយមេយ៉ាងធំលាយឡំខ្យល់កន្ត្រាក់និងរន្ទះផងនោះបានបាញ់ប្រហារជីវិតមនុស្ស០២នាក់អោយស្លាប់យ៉ាងអាណោចអាធ័មនៅទីលើតាំងពីរផ្សេងគ្នាស្ថិតក្នុងឃុំពេជ្រចិន្តាស្រុកភ្នំព្រឹកខេត្តបាត់ដំបង។
របាយការណ៍ដដែលបានបង្ហាញថា:ស្ត្រីរងគ្រោះទី១រន្ទះបានបាញ់នៅចំណុចភូមិពេជ្រចិន្ដាឃុំពេជ្រចិន្ដាស្រុកភ្នំព្រឹកបានស្លាប់ភ្លាមៗខណៈដែលជនរងគ្រោះកំពុងឈរមើលកូនលើករងដាំដំឡូងមីនៅក្នុងដីចំការក៏ស្រាប់តែរន្ទះបានបាញ់តែម្តង។ជនរងគ្រោះមានឈ្មោះង៉ែត.ហឿនភេទស្រីអាយុ៥២ឆ្នាំរស់នៅភូមិឃុំកើតហេតុខាងលើមានប្ដីឈ្មោះប៉ោក.ម៉នអាយុ៥៣ឆ្នាំមានកូនចំនួន០៥នាក់ស្រី០១នាក់។
ស្ត្រីរងគ្រោះទី២ត្រូវបានរន្ទះបាញ់នៅចំណុចក្រុមទី១០ស្តិតក្នុងភូមិភ្នំតូចឃុំពេជ្រចិន្តាស្រុកភ្នំព្រឹកបណ្តាលឲ្យស្លាប់ភ្លាមៗខណៈដែលជនរងគ្រោះកំពុងជិះកង់ត្រឡប់មកពីទិញនំហូបវិញ។ជនរងគ្រោះមានឈ្មោះអៀង.លីណាភេទស្រីអាយុ១២ឆ្នាំមានទីលំនៅភូមិឃុំខាងលើ។ក្រៅពីមានករណី២ខាងលើនេះខ្យល់កន្រ្តាក់ក៏បានបក់បោកបណ្តាលអោយរបេីកដំបូលផ្ទះប្រជាពលរដ្ឋអស់ចំនួន០២ខ្នងផងដែរ៕សៅ សារិទ្ធ