សង្កាត់រដ្ឋបាលព្រៃឈើកន្ទួតខ្នារក្រៅបង្ក្រាបបានរថយន្តទូរីសដឹកឈើគ្មានច្បាប់១គ្រឿង

0

សៀមរាប៖ រថយន្តដឹកឈើមួយគ្រឿងត្រូវបានកម្លាំងសមត្ថិច្ចចម្រុះ ធ្វើការបង្ក្រាបបានថ្ងៃទី០៦ខែមេសា ឆ្នាំ២០២១នេះ ការបង្រាបបានធ្វើឡើង ស្ថិតនៅត្រង់ចំណុចភូមិរុងរឿង ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប។
នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប លោក ម៉ុងប៊ុន លីម បានឲ្យដឹងថា ប្រតិបត្តិការណ៍បង្ក្រាប របស់សង្កាត់រដ្ឋបាលព្រៃឈើកន្ទួតខ្នារក្រៅ និងសហការជាមួយកម្លាំង យោធាភូមិភាគ៤ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១នេះ បានធ្វើការចាប់ឃាត់ រថយន្តម៉ាកទូរីស ដឹកឈើ១គ្រឿង ពាក់ស្លាកលេខ កំពង់ស្ពឺ 2A 3058 បើកបរដោយឈ្មោះ យ៉ាង យ៉ុម ភេទប្រុស ដឹកឈើអារ ប្រភេទលេខ១(ផ្ចឹក)ចំនួន៣៦ដុំស្មើនិង១,០៥៥ម៉ែត្រគូបដោយគ្មានលិខិតអនុញ្ញាត ពីរដ្ឋបាលព្រៃឈើ។
លោកបានបញ្ជាក់ថា ចំពោះវត្ថុតាងបានដកយកមកទីស្នាក់សង្កាត់ ដើម្បីចងក្រងសុំណុំរឿងតាមនិតិវិធីច្បាប់ស្តីពីព្រៃឈើ ចំពោះវត្ថុតាងបទល្មើស បច្ចុប្បន្នត្រូវរក្សាទុក នៅសង្កាត់រដ្ឋបាលព្រៃឈើសង្កាត់កន្ទួតខ្នាក្រៅ ៕