អភិបាលរាជធានីភ្នំពេញ បន្តនាំយកអំណោយរបស់សម្តេតេជោជូនប្រជាពលរដ្ឋ កំពុងធ្វើចត្តាឡីស័កចំនួន១៦០គ្រួសារនៅសង្កាត់ទន្លេបាសាក់

0

ភ្នំពេញ៖ អំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនិងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ដែលមានទាំងថវិកា សាច់ជ្រូក និងស្បៀងអាហារផ្សេងទៀតត្រូវបានលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញយកទៅប្រគល់ជូនប្រជាពលរដ្ឋ ចំនួន១៦០គ្រួសារ ដែលកំពុងធ្វើចត្តាឡីស័ក នៅភូមិទី១៦ ទប់មុខព្រឹទ្ធសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការ បន្តទៀត នៅព្រឹកថ្ងៃទី០៦ មេសានេះ បើទោះបីកាលពីយប់ថ្ងៃទី៥មេសាលោកបានចុះសួរសុខទុក្ខនិងនិងបាននាំយកនូវស្បៀងអាហារផ្តល់ជូនម្តងហើយក្តី។

លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបានយកចិត្តទុកដាក់ខ្លាំងណាស់ចំពោះជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ។

ជាក់ស្តែងនៅពេលនេះខណៈដែលទទួលបានព័ត៌មានពីបងប្អូនដែលកំពុងធ្វើចត្តាឡីស័កនៅភូមិ១៦ ក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមននេះ សម្តេចបានឱ្យអាជ្ញាធររាជធានីភ្នំពេញចុះពិនិត្យមើលស្ថានភាពជាក់ស្តែងនិងនាំយកនូវ ថវិកា ស្បៀងអាហារមួយចំនួន មកចែកជូនបងប្អូនភ្លាមតែម្តង បើទោះបីនៅពេលយប់ក៏ដោយ៕