បុរសបើកម៉ូតូកង់៣ ម្នាក់ និងប្រពន្ធដែលពាក់ព័ន្ធជាមួយអ្នកមានវិជ្ជមានកូវីត-១៩ ហើយរឹងទទឹងមិនព្រមទៅធ្វើចត្តាឡីស័ក ឥឡូវបានយល់ព្រមទៅធ្វើចត្តាឡីស័ក ជាមួយនឹងក្រុមគ្រូពេទ្យហើយដោយសារតែសមត្ថកិច្ចបានព្រមានធ្ងន់ៗ នៅក្នុងក្រុងកំពង់ឆ្នាំង

0

កំពង់ឆ្នាំង៖ ក្រុមសមត្ថកិច្ចចម្រុះនៅល្ងាចថ្ងៃទី៥ ខែមេសានេះ បានឲ្យដឹងថា បុរសឈ្មោះ ពិន ប៉ូ ជាអ្នកបើកបរម៉ូតូកង់៣
ម្នាក់ រស់នៅភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ដែលពាក់ព័ន្ធនឹងបុរសមានវិជ្ជមានកូវី១៩ ឈ្មោះ សោម ឡូ នៅភូមិសង្កាត់ជាមួយគ្នា នៅល្ងាចថ្ងៃទី ៥ នេះដោយមានការណែនាំអប់រំ ពីអាជ្ញាធរមូលដ្ឋាន និងការព្រមានធ្ងន់ៗ ពីសមត្ថកិច្ច អំពីផ្លូវច្បាប់ផងនោះគាត់និងប្រពន្ធបានយល់ព្រមឡើងរថយន្តរបស់ក្រុមគ្រូពេទ្យជួរមុខទៅធ្វើចត្តាឡី
ស័កនៅមណ្ឌលចត្តាឡីស័ករបស់ខេត្តហើយ ។ដោយឡែកពួកកូន”របស់គាត់២នាក់ទៀត ត្រូវបានអាជ្ញាធរនិងសមត្ថកិច្ចអនុញ្ញាតឲ្យធ្វើចត្តាឡីស័កនៅក្នុងផ្ទះ ដោយមានសមត្ថកិច្ចមូលដ្ឋាន យាមប្រចាំការ ការពារយ៉ាងម៉ឺងម៉ាត់ផងដែរ ។

សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា កាលពីព្រឹកថ្ងៃទី៥ ខែមេសានេះ ក្រុមសមត្ថកិច្ចចម្រុះ ដែលមានក្រុមគ្រូពេទ្យជួរ មុខ អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចមូលដ្ឋាន បាននាំគ្នាចុះមកយកបុរសខាងលើទៅធ្វើចត្តាឡីស័ក តាមវិធានការរបស់ក្រសួងសុខាភិបាល បន្ទាប់ពីបានដឹងថាបុរសជាអ្នករត់ម៉ូតូកង់៣ខាងលើ មានការពាក់ព័ន្ធដោយផ្ទាល់ជាមួយនឹងបុរសដែលមានវិជ្ជមានកូវីដ-១៩ ឈ្មោះសោម ឡូ កាលពីថ្ងៃទី៣០ ខែមេសា។ ប៉ុន្តែនៅព្រឹកថ្ងៃទី៥ នេះកូនស្រីរបស់បុរសខាងលើ បានធ្វើការតវ៉ាយ៉ាងខ្លាំងជា មួយក្រុមការងារចម្រុះ ដោយមិនអនុញ្ញាតឲ្យក្រុមចម្រុះនាំយកឪពុករបស់ខ្លួនទៅធ្វើចត្តាឡីស័កនោះឡើយ ។

ដោយឡែកនៅល្ងាចថ្ងៃទី០៥ ខែមេសា នេះក្រោយពីអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចមូលដ្ឋាន បានធ្វើការអប់រំណែនាំ និងព្រមានអំពីការអនុវត្តច្បាប់រួចមក ទើបបុរសនិងប្រពន្ធរបស់គាត់ បានយល់ព្រមឡើងរថយន្តជាមួយក្រុមគ្រូពេទ្យ ទៅធ្វើចត្តាឡីស័ក ដោយមិនមានការប្រកែកឡើយ។ ចំណែកកូនស្រីរបស់គាត់ដែលមានការតវ៉ារារាំងកាលពីព្រឹកនោះ មិនបានចេញធ្វើសកម្មភាពតវ៉ារារាំងអ្វីទៀតនោះឡើយ ។

សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងទៀតដែរថា នៅល្ងាចទី៥នេះប្រសិនបើកូនកូនរបស់បុរសរត់ម៉ូតូកង់បីខាងលើ នៅតែរារាំងសមត្ថកិច្ចទៀតនោះ សមត្ថកិច្ចនឹងធ្វើការឃាត់ខ្លួនពួកគេពីបទរារាំងសមត្ថកិច្ចក្នុងពេលបំពេញការងារសាធារណៈ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី។ ចំណែកឪពុកនិងម្ដាយរបស់គេត្រូវតែនាំយកទៅធ្វើចត្តាឡីស័ករួចហើយតាមគោលការណ៍របស់ថ្នាក់លើផងដែរ៕ សុខ គឹមសៀន