សម្លាប់ប្រពន្ធខ្លួនហើយទុកសាកសពនៅក្នុងបន្ទប់ជួលហើយចេញចូលដេកជាមួយសពប្រពន្ធជាធម្មតាទាល់តែហើមស្អុយភ្ញាក់ផ្អើលដល់អ្នកនៅក្បែទើបបែកការសមត្ថកិច្ចឃាត់ខ្លួនតែម្តង

0

ខេត្តបាត់ដំបង÷មានករណីគួឲ្យភ្ញាក់ផ្អើល១បានកើតឡើងនៅអំឡុងវេលាម៉ោងជាង៦:០០នាទីព្រលប់ថ្ងៃទី០៦ខែមេសាឆ្នាំ២០២១ត្រង់ចំណុចភូមិរំចេក៣សង្កាត់រតន:ក្រុងបាត់ដំបងខេត្តបាត់ដំបង។ម្ចាស់ផ្ទះជួលបានប្រាប់ឲ្យដឹងថាជនរងគ្រោះដែលស្លាប់មានឈ្មោះវេត.អាយុជាង៣០ឆ្នាំនិងបុរសជាប្តីមានឈ្មោះសុធឿន.អាយុជាង៣០ឆ្នាំដូចគ្នារវាងប្តីនិងប្រពន្ធនេះមិនដឹងមានស្រុកកំណើតនៅឯណាទេពួកគេទាំង២នាក់បានមកស្នាក់នៅផ្ទះជួលរបស់គាត់បានប្រមាណជាជិត១០ថ្ងៃ។មុនពេលកើតហេតុគាត់បានឃើញប្តីប្រពន្ធខាងលើចេញចូលដូចធម្មតាដែលទំនងជាទៅធ្វើការឬរកស៊ីផ្សេងៗប៉ុន្តែប៉ុន្មានជា៣ទៅ៤ថ្ងៃមកនេះក៏បាត់ប្រពន្ធដោយឃើញតែបុរសជាប្តីម្នាក់ឯងប៉ុណ្ណោះចេញនិងចូលដើម្បីសម្រាកក្នុងបន្ទប់រហូតដល់ថ្ងៃភ្ញាក់ផ្អើលឡើង។

ប្រភពពីអ្នកស្នាក់នៅជិតបន្ទប់គ្នាបានលើកឡើងថា÷នៅល្ងាចថ្ងៃដែលមានការភ្ញាក់ផ្អើលខាងលើពួកគាត់បានធុំក្លិនស្អុយភាយៗហើយនឹកស្មានថាសត្វកណ្តុរងាប់ក៏ហិតៗរហូតដល់មុខបន្ទប់ជនរងគ្រោះហើយក៏នាំគ្នាឆ្ងល់ច្រើនទៅៗក៏សម្រេចចិត្តច្រានទ្វាចូលពិនិត្យមើលក៏ស្រាប់តែឃើញសាកសពស្ត្រីជនរងគ្រោះតែម្តង។ពាក់ព័ន្ធនិងករណីខាងលើនេះសមត្ថកិច្ចសម្រេចឃាត់ខ្លួនបុរសម្នាក់ជាប្តីសពយកទៅសាកសួរស្របពេលដែលអ្នកភូមិមានការភ្ញាក់ផ្អើលឡើងក៏បានលេចមុខបុរសជាប្តីមកមើលសពប្រពន្ធផងដែរហើយភ្លាមៗសមត្ថកិច្ចក៏នាំសាកសួររួចនាំខ្លួនទៅអធិការនគរបាលក្រុងបាត់ដំបងតែម្តង។
ជុំវិញករណីខាងលើនគរបាលជំនាញបានបញ្ជាក់ថា÷យោងតាមចម្លើយរបស់បុរសជាប្តីបានសារភាពថាគាត់ពិតជាបានសម្លាប់ប្រពន្ធរបស់គាត់ពិតប្រាកដមែនដោយសារតែខ្លួនខឹងប្រពន្ធបានលើកសរសើរពីគុណសម្បត្តិរបស់ប្តីមុនច្រើនដងពេកនិងខឹងមួយទៀតព្រោះតែប្រពន្ធបានឆាតច្រើនទៅនិយាយជាមួយកូនប្តីមុនថែមទៀត។ការខឹងសំបាររបស់ខ្លួនទៅលើប្រពន្ធ២ចំណុចខាងលើក៏ក្លាយជាទាស់សម្តីគ្នារហូតឈានដល់ប្រើហិង្សាកើតឡើងបានទះកំផ្លៀងប្រពន្ធ១ដៃហើយច្របាច់ករហូតដាច់ខ្យល់ស្លាប់តែម្តងកាលពីថ្ងៃទី០៤ខែមេសាឆ្នាំ២០២១កន្លងមកនេះ។ជនសង្ស័យជាប្តីបន្តចម្លើយប្រាប់សមត្ថកិច្ចថា:បើទោះជាប្រពន្ធបានស្លាប់ហើយយ៉ាងណាក្តីក៏ខ្លួនជាប្តីនៅតែបន្តចេញចូលនៅក្នុងបន្ទប់មួយនេះរហូតមកជាធម្មតាទោះជាសាកសពហើមធុំក្លិនក៏ដោយចុះដើម្បីមើលប្រពន្ធនិងនឹកស្តាយក្រោយដែលខ្លួនបានប្រព្រឹត្តទៅលើប្រពន្ធរហូតដល់បាត់បង់ជីវិតបែបនេះ។
ក្រោយពីជនសង្ស័យបានសារភាពបច្ចុប្បន្នកម្លាំងសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាកាចំណែកសាកសពសមត្ថកិច្ចនិងអាជ្ញាធរដែនដីកំពុងរៀបចំចាត់ចែកតាមជំនាញព្រោះសាកសពកំពុងឋិតក្នុងសភាពហើមស្អុយក្រោយពីស្វែងជូនដំណឹងដល់ក្រុមគ្រួសារសាច់ញាតិសព៕សៅ សារិទ្ធ