កូនប្រុសបង្កើតយកដែកស្បែងវាយសម្លាប់ឪពុកខ្លួនទាំងព្រឹកបណ្តាលឲ្យស្លាប់ភ្លាមៗរួចឆ្លើយដោះសាតាមបែបរវើរវាយប្រាប់សមត្ថកិច្ចតែអ្នកភូមិថាអត់ជឿ

ខេត្តបាត់ដំបង ÷ក្រោយពីអ្នកភូមិមានការភ្ញាក់ផ្អើលចំពោះករណីឃាតកម្ម១បានកើតឡើងទាំងព្រលឹមហើយភ្លាមៗសមត្ថកិច្ចក៏បានមកដល់ធ្វើអន្តរាគមន៍និងឃាត់ខ្លួនបុរសដៃដល់ម្នាក់ត្រូវជាកូនបង្កើតរបស់ជនរងគ្រោះភ្លាមៗផងដែរខណះដែលជនដៃដល់បានយកដែកស្បែងសំពងទៅលើឪពុកបង្កើតបណ្តាលឲ្យស្លាប់មួយរំពិច។សមត្ថកិច្ចឲ្យដឹងថា:ករណីខាងលើបានកើងឡើងនៅព្រឹកថ្ងៃទី៧ខែមេសាឆ្នាំ២០២១នេះនៅវេលាម៉ោង៦និង៣០នាទីនៅចំណុចក្រុមទី០១ផ្ទះ លេខ២០ស្ថិតក្នុងភូមិអូរដូន ពៅឃុំឃ្លាំងមាសស្រុកបវេលខេត្តបាត់ដំបង( កូន វាយ សម្លាប់ឪពុក បង្កើ ត) បង្កឱ្យមានការភ្ញាក់ផ្អេីលពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានទាំងព្រឹកព្រលឹមតែម្តង។
សមត្ថកិច្ចបន្តថា:ជនរងគ្រោះឈ្មោះប៊ុត.សារ៉េតភេទប្រុសអា យុ៦១ឆ្នាំរស់នៅភូមិឃុំកេីតហេតុខាងលើបង្កឡើងដោយឈ្មោះប៊ុត.សំ ណាងភេទប្រុ សអាយុ២៧ឆ្នាំជាកូនប្រុសបង្កើតសពជនរងគ្រោះបានធ្វើសកម្មភាពយក ដែកស្បែងវាយឪពុកបង្កើតខ្លួនបណ្តាលឱ្យស្លាប់ភ្លាមៗនៅចំណុ ចកើតហេតុ ខាងលើ។
ក្រោយឃាត់ខ្លួនជនដៃដល់ចំពោះមុខសមត្ថកិច្ចបានឆ្លេីយសារភាពតាមបែបរវេីរវាយថា:ព្រោះតែឪពុកខ្លួនមានគ្រូកាន់ហេីយមានបំណងសម្លាប់រូបខ្លួនទេីបខ្លួនបានវាយសម្លាប់ឪពុកនេះជាមុន។នៅពេលនេះសមត្ថកិច្ចនគរបាលបាន រៀបចំសំណុំរឿងបញ្ជូនជនសង័្សយមកកាន់ស្នងការដ្ឋានខេត្តដេី ម្បីចាត់ការបន្តតាមផ្លូវច្បាប់៕