ប្រធានគណៈបញ្ជការកងឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យចុះត្រួតពិនិត្យតាមគោលដៅក្នុងស្រុកជាប់ព្រំប្រទល់ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ និងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ

0

បន្ទាយមានជ័យ៖ ប៉ុស្តិ៍គោលដៅ ក្នុងស្រុកជាប់ព្រំប្រទល់ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ និងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យនាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ ត្រូវបានឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តនិងជាប្រធានគណៈបញ្ជការកងឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ បានចុះត្រួតពិនិត្យ តាមគោលដៅក្នុងស្រុកជាប់ព្រំប្រទល់ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ និងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ចំនួន២ គោលដៅ ក្នុងនោះមាន៣ទីតាំង គឺលើផ្លូវជាតិលេខ៥៦និងផ្លូវជាតិលេខ៥៨ ក្នុងស្រុកថ្មពួក និងលើផ្លូវខេត្ត នៅស្រុកភ្នំស្រុក។
ការត្រួតពិនិត្យ ក្នុងគោលបំណងពង្រឹកការអនុវត្តន៍បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ស្តីពីការបិទការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ជាបណ្តោះអាសន្ន រយៈពេល១៤ថ្ងៃ ចាប់ពីម៉ោងសូន្យចូលថ្ងៃទី៧ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ទៅដល់សហគមន៍។
ជាមួយគ្នានោះ ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបានផ្តល់ជូនកងកម្លាំងដែលឈរជើងតាមព្រំប្រទល់នីមួយៗ នូវអង្ករ១០០គក, ទឹកបរិសុទ្ធ២០យួរ, មី៦កេសតូច, ទឹកត្រី៥យួរ, ទឹកស៉ីអ៉ីវ៥យួរ, ត្រីខ១កេស និងឧបត្ថម្ភម្ហូបដល់កម្លាំង ក្នុងមួយគោលដៅ ថវិកា ៨០ មឺនរៀល៕ដោយ៖ ឃិន គន្ធា