ឯកឧត្ដម ទេសរដ្ឋមន្ត្រី គន់ គីម អញ្ជើញចុះត្រួតពិនិត្យយុទ្ធនាការ ចាក់វ៉ាក់សាំងកូវីដ១៩ (សុីណូវ៉ាក់) ជូនបងប្អូនអតីតយុទ្ធជនកម្ពុជា នៅខេត្តឧត្តរមានជ័យ

0

ខេត្តឧត្តរមានជ័យ៖ នៅថ្ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៤:០០នាទីរសៀល លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត និងជាប្រធានគណកម្មាធិការ ស.អ.ក ខេត្តឧត្តរមានជ័យ ព្រមទាំងសហការី បានអញ្ជើញអមដំណើរ ឯកឧត្ដមទេសរដ្ឋមន្ត្រី គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ដែលជាអនុប្រធាន និងជាអគ្គលេខាធិការ ស.អ.ក ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ និងជាប្រធានកិត្តិយស ស អ ក ខេត្ត អញ្ជើញចុះត្រួតពិនិត្យយុទ្ធនាការ ចាក់វ៉ាក់សាំងកូវីដ១៩ (សុីណូវ៉ាក់) ជូនបងប្អូនអតីតយុទ្ធជនកម្ពុជា នៅខេត្តឧត្តរមានជ័យ ចំនួន ២,៨៩៦នាក់ ក្នុងនោះមាន៖
១.ក្រុងសំរោង (មន្ទីរពេទ្យបង្អែកខេត្ត) ចំនួន ៦២១នាក់ ស្រីចំនួន ៤៦នាក់, ២.ស្រុកចុងកាល់ (មណ្ឌលសុខភាពចុងកាល់) ចំនួន ៤៤៩នាក់ ស្រីចំនួន ៤៣នាក់, ៣.ស្រុកបន្ទាយអំពិល (មណ្ឌលសុខភាពគោកមន) ចំនួន ៣៨៨នាក់ ស្រីចំនួន ១៨នាក់, ៤.ស្រុកអន្លង់វែង (មន្ទីរពេទ្យបង្អែកអន្លង់វែង) ចំនួន៨១២ ស្រីចំនួន ៣៩នាក់, ៥.ស្រុកត្រពាំងប្រាសាទ (មណ្ឌលសុខភាពត្រពាំងប្រាសាទ) ចំនួន ៦២៦នាក់ ស្រីចំនួន ១៦នាក់។

ក្នុងនាមប្រធាន ស.អ.ក ខេត្តឧត្តរមានជ័យ លោកឧត្តមសេនីយទោ ហួត សុធី សូមអំពាវនាវដល់ ពុក ម៉ែ បង ប្អូន អ៊ុ ពូ មីង សមាជិកអតីតយុទ្ធជន និងគ្រួសារទាំងអស់អញ្ជើញមកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ -១៩ អោយបានរហ័ស និងគ្រប់ៗគ្នា៕ដោយ៖ចាន់ ធី