ដោយសាតែកូវីដ១៩មានសភាពធ្ងន់ធ្ងរនៅឡើយបានជំរុញឲ្យគោលដៅទេសចរណ៍មិនតិចជាង៣០កន្លែងក្នុងខេត្តបាត់ដំបងបានបិទផ្អាកក្នុងអំឡុងពិធីចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ

0

ខេត្តបាត់ដំបង÷ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលទៅដល់សហគមន៍នៃជម្ងឺកូវីដ១៩ដែលបច្ចុប្បន្នពុំទាន់បានថមថយនៅឡើយមន្ទីរទេសចរណ៍ខេត្តបានសម្រេចបិទផ្អាកគោលដៅទេសចរណ៍ជាច្រើនកន្លែងក្នុងអំឡុងពេលចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ។មន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានបង្ហាញរបាយការណ៍ឲ្យដឹងនៅថ្ងៃទី០៨ខែមេសាឆ្នាំន២០២១នេះថា÷គោលដៅទេសចរណ៍ទាំងធំទាំងតូចជាច្រើននៅក្នុងខេត្តបានបិទផ្អាកដំណើរការទាំងស្រុងជាបណ្តោះអាសន្នហើយពិសេសនៅក្នុងអំឡុងបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះប្រយោជន៍ចូលរួមស្កាត់ការឆ្លងរីករាលដាលនូវជងីកូវីដ១៩ចូលក្នុងសហគមន៍ជាទ្រង់ទ្រាយធំ។
សេចក្តីសម្រេចផ្លូវការខាងលើនេះធ្វើឡើងស្របជាមួយនិងប្រមុខរាជរដ្ឋាភិបាលកាលពីពេលថ្មីៗកន្លងមកនេះបានចេញសេចក្តីជូនដំណឹងស្តីពីការបិទមិនអនុញ្ញាតិឲ្យដំណើរឆ្លងកាត់ចេញចូលពីខេត្តមួយទៅខេត្តមួយជាបណ្តោះអាសន្នក្នុងរង្វង់រយ:ពេល១៤ថ្ងៃដោយចាប់ពីថ្ងៃទី៧រហូតដល់ថ្ងៃទី១៤ខែមេសាឆ្នាំ២០២១។
ប្រភពដដែលបន្តថា÷មុននិងធ្វើសេចក្តីសម្រេចខាងលើនេះមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានជូនដំណឹងនិងរម្លឹកបន្ថែមជាបន្តបន្ទាប់ទៅដល់បណ្តាម្ចាស់រមណីយដ្ឋានសហគមន៍ទេសចរណ៍និងកន្លែងមានសក្តានុពលទេសចរណ៍បានជ្រាបស្រេចបាច់ទាំងស្រុងហើយដើម្បីចូលរួមពីគ្រប់ភាគីទាំងវិស័យឯកជននិងរដ្ឋគោរពនិងអនុវត្តតាមឲ្យមានប្រសិទ្ធក្នុងស្មារតីទទួលខុសត្រូវខ្ពស់សំដៅទប់ស្កាត់ការឆ្លងរីករាលដាលនូវជំងឺកូវីដ.១៩ចូលក្នុងសហគមន៍។
បើយោងតាមរបាយការណ៍ឲ្យដឹងពីមន្ទីរទេសចរណ៍ខេត្តបានបញ្ជាក់ថា:រមណីយដ្ឋាននិងគោលដៅទេសចរណ៍សំខាន់ៗដែលមានសក្តានុពលជាតំបន់លំហែរកាយរបស់ខេត្តបាត់ដំបងបច្ចុប្បន្នរួមមាន:រមណីយដ្ឋានប្រាសាទបាណន់,រមណីយដ្ឋានភ្នំសំពៅ,ទស្សនាហ្វូងសត្វប្រចៀវល្អាងភ្នំំភ្នំពៅ,រមណីយដ្ឋានប្រាសាទឯកភ្នំ,អាងទឹកកំពីងពួយ,រមណីយដ្ឋានស្ទឹងថ្មដារមណីយដ្ឋានទឹកធ្លាក់៥៣ក្នុងស្រុកភ្នំព្រឹក,រមណីយដ្ឋាននគរជុំភ្នំព្រឹក,ភ្នំកំពូល,វត្តល្អាងកង្កែប,វត្តនាងរំសាយសក់,វត្តភ្នំជីហង្ស,រមណីយដ្ឋានវត្តភ្នំចំបាំងនិងសហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំល្អាងភ្នំប្រាំពីរជាដើម៕សៅ សារិទ្ធ