ប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់ក្នុងស្រុកបាណន់ចំនួន៧៥គ្រួសារបានទទួលអំណោយមនុស្សធម៌ពីកាកបាតក្រហមកម្ពុជា

0

ខេត្តបាត់ដំបង÷លោកងួន.រតនះអភិបាលខេត្តបាត់ដំបងអនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តបានថ្លែងអំណរគុណចំពោះសម្តេចគត្តិព្រឺត្តបណ្ដិតប៊ុនរ៉ានី.ហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាដែលសម្តេចតែងតែយកចិត្តទុកដាក់ខ្ពស់រាល់សកម្មភាពមនុស្សធ៌មជាមួយនឹងផលប៉ះពាលទាំងឡាយនៅក្នុងភូមិសាស្ត្រខេត្តក៏ដូចជាប្រទេសកម្ពូជាទាំងមូលមិនគ្រោះរាំងស្ងួតគ្រោះទឹកជំនន់បញ្ហាសង្គមផ្សេងៗនិងបានផ្តល់នូវលទ្ធភាពដើម្បីឲ្យសាខាកាកបាទក្រហមកម្ពុជាខេត្តមានឪកាសធ្វើសកម្មភាពគ្រប់ទីកន្លែងគ្រប់ច្រកល្ហកទាំងកម្រិតភូមិឃុំស្រុកក៏ដូចជាខេត្តទាំងមូល។ ។
ការថ្លែងបែបនេះខណះដែលលោកបានដឹកនាំមន្ត្រីពាក់ព័ន្ធជាច្រើនរូបបានអញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធ៌មកាកបាទក្រហមកម្ពុជាដើម្បីឆ្លើយតបបន្ទាន់ទៅចែកជូនបងប្អូនប្រជាពលរដ្ឋដែលបានទទួលរងគ្រោះដោយខ្យល់កន្ត្រាក់កាលពីពេលកន្លងទៅថ្មីៗនេះចំនួន៧៥គ្រួសារក្នុងចំណោមគ្រួសាររងគ្រោះ១០៩ខ្នងផ្ទះកាលថ្ងៃទី៤និងទី៥ខែមេសាឆ្នាំ២០២១នៅស្រុកបាណន់ខេត្តបាត់ដំបងដែលបានរៀបចំឡើងនៅ២ទីតាំងផ្សេងគ្នា។
ទីតាំងទី១ចែកជូនប្រជាពលរដ្ឋចំនួន៤២គ្រួសាររងផលប៉ះពាល់ធ្ងន់១២,មធ្យម៣០មកពីឃុំចំនួន២រៀបចំនៅក្នុងបរិវេណវត្តកន្ទឺឃុំកន្ទឺ២និងមួយទីតាំងទៀតនៅក្នុងបរិវេណសាលាចំនួន៣៣គ្រួសាររងផលប៉ះពាល់ធ្ងន់១០មធ្យម២៣មកពីឃុំឈើទាលនិងឃុំបាយដំរ៉ាំស្រុកបាណន់ខេត្តបាត់ដំបង។អំណោយដែលបានឧបត្ថមដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់ទាំង៧៥គ្រួសារក្នុងមួយគ្រួសារៗទទួលបាននូវអង្ករ,មី,ត្រីខ,ទឹកត្រី,ទឺកស៊ីអ៊ីវ,មុង,ក្រមា,ទឹកសុទ្ធវីឃែរនិងថវិកាមួយចំនួន៥ម៉ឺនរៀលផងដែរ។
នៅក្នុងឱកាសនោះលោកអភិបាលខេត្តបានក្រើនរំឮកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យចូលរួមបន្តអនុវត្តនូវវិធានការការពាររបស់ប្រមុខរាជរដ្ឋាភិបាលនិងវិធានក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ការពារការរីករាលដាលនៃជំងឺកូវីដ.១៩ឲ្យកាន់តែយកចិត្តទុកដាក់ខ្ពស់បំផុតដើម្បីកុំឲ្យរីករាលដាលដល់ក្នុងសហគមន៍របស់បងប្អូន។ជាពិសេសវិធានការរបស់រាជរដ្ឋាភិបាលដែលមានដូចជា÷៣កុំមាន:១,កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូលនិងកុំប្រើម៉ាស៊ីនត្រជាក់ច្រើនពេករកកន្លែងមានខ្យល់ចេញចូល។២,កុំទៅកន្លែងមនុស្សច្រើនកុះករ,៣.កុំប៉ះពាល់គ្នាកុំចាប់ដៃគ្នាកុំកៀកស្មាគ្នា។(៣ការពារ)១,ពាក់ម៉ាស់.២,លាងដៃ.៣,គម្លាតសុវត្ថិភាពសង្គមនិងគម្លាតសុវត្ថិភាពបុគ្គល៕សៅ សារិទ្ធ