ជនបរទេសដែលជាជនជាតិថៃ១នាក់ត្រូវបានបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រោយពីអនុវត្តទោសក្នុងពន្ធនាគារួចរាល់

0

ខេត្តបាត់ដំបង÷ជនជាតិថៃម្នាក់ត្រូវបានតុលាការខេត្តបាត់ដំបងដោះលែងឲ្យមានសេរីភាពឡើងវិញក្រោយពីតុលាកាត់ទោសឲ្យជាប់ពន្ធនាគាពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀនកាលពីរយះពេលកន្លងទៅហើយពេលនេះសមត្ថកិច្ចជំនាញនៃស្នងការខេត្តត្រូវបានរៀបឯកសារបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីអនុវត្តតាមច្បាប់។
នគរបាលខេត្តបាត់ដំបងបានឲ្យដឹងថា:បុរសជនបរទេសនេះមានឈ្មោះស៊ុន.ចៃឌី ថៈវ៉ាត ភេទប្រុស អាយុ៣២ ឆ្នាំជាជនជាតិថៃ ហើយក្រោយពីចេញពីពន្ធនាគានៅព្រឹកថ្ងៃទី០៩ខែមេសាឆ្នាំ២០២១នេះកម្លាំងជំនាញផែនអន្តោប្រវេសន៍នៃស្នងការនគរបាលខេត្តបាត់ដំបងបានរៀបចំបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃភ្លាមៗតែម្តង។
សមត្ថកិច្ចបន្តថា:ការបញ្ជូនជនជាតិថៃម្នាក់ខាងលើនេះទៅនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃនាពេលនេះធ្វើឡើងស្របពេលដែលជនជាតិថៃខាងលើមិនមានឯក សារត្រឹមត្រូវនិងគ្មានសិទ្ធជ្រកកោនផងនោះទើបសមត្ថកិច្ចជំនាញក៏ត្រូវបញ្ជូនទៅ កាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃតែម្តងដើម្បីអនុវត្តបន្តតាមនីតិវិធី។
សូមបញ្ជាក់ផងដែរថា:ជនបរទេសជាជនជាតិថៃរូបនេះកាលពីអំឡុងដើមខែមេសាឆ្នាំ២០១៨ ត្រូវបានសមត្ថកិច្ចនគរ បាលឃាត់ខ្លួននៅក្នុងស្រុកកំរៀងខេត្តបាត់ដំបងពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀនហើយត្រូវបានតុលាការសម្រេចផ្តន្ទាទោសរហូតដល់ថ្ងៃទី ៩ ខែ មេសា ឆ្នាំ ២០២ ១ នេះបានដោះលែងឱ្យមានសេរីភាពឡេីងវិញ តែម្តង៕សៅ សារិទ្ធ