ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ចុះត្រួតពិនិត្យសកម្មភាពសាងសង់ផ្ទះជូនអតីតយុទ្ធជនលើដីសម្បទានសង្គមកិច្ច

0

ខេត្តកំពង់ធំ៖ ឧត្តមសេនីយ៍ទោសោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានដឹកនំាក្រុមការងារ ចុះត្រួតពិនិត្យសកម្មភាពសាងសង់ផ្ទះ ជូនអតីតយុទ្ធជនលើដីសម្បទានសង្គមកិច្ច  ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនស្ថិតនៅក្នុងកុំត្រយា ស្រុកសន្ទុកខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី ៩ ខែមេសាឆ្នាំ ២០២១ ។

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានមានប្រសាសន៍ថា ផ្ទះដែលបានសាងសង់នៅលើដីសម្បទានសង្គមកិច្ច ក្រោយពីបានសាងសង់រួច និងមានពិធីចាប់ឆ្នោតយកក្បាលដី ដែលនិងផ្ដល់ជូនដល់បងប្អូនអតីតយុទ្ធជន ដើម្បីនិងមានភាពយុត្តិធម៌នៅពេលខាងមុខឆាប់ៗនេះ ចំពោះហេដ្ឋារចនាសម្ព័ន្ឋភូមិ សម្ដេចតេជោហ៊ុនសែន បានផ្តល់ផ្លូវលំជុំវិញភូមិ ប្រវែង១២ គីឡូម៉ែត្រ ក្នុងតំបន់ដីសម្បទានសង្គមកិច្ចនេះផងដែរ ។

 

សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា  បានគិតគូរយកចិត្តទុកដាក់ខ្ពស់ដល់បងប្អូនអតីតយុទ្ធជន ដែលធ្លាប់មានគុណបំណាច់ចំពោះជាតិនិងមាតុភូមិ ដែលមានជីវភាពលំបាកខ្វះខាត មានជម្រកស្នាក់នៅសមរម្យ  សម្ដេចតេជោ បានចាត់តាំង ឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា សហការជាមួយអាជ្ញាធរខេត្តកំពង់ធំ រៀបចំផ្ដល់ដីសម្បទានសង្គមកិច្ចជូនបងប្អូនអតីតយុទ្ធជន ដើម្បីសាងសង់ផ្ទះចំនួន ១៥៦ ខ្នងផ្ទះ ជូនអតីតយុទ្ធជន។

 

ឧត្តមសេនីយ៍ទោសោម ស៊ុន បានបញ្ជាក់ចំនួនផ្ទះដែលកំពុងដំណើរការសាងសង់១៥ ខ្នងផ្ទះបាន៨០ភាគរយ និងសាងសង់រួចជាស្ថាពរចំនួន៣ ខ្នងផ្ទះ បច្ចុប្បន្នក្រុមការងារជាង  និងបន្តសាងសង់ផ្ទះយ៉ាងមមាញឹកតាមផែនការដែលបានកំណត់ ក្នុងឳកាសនេះ ឧត្តមសេនីយ៍ទោសោម ស៊ុន សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចតេជោហ៊ុនសែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ដែលបានជួយដោះស្រាយដល់ការលំបាករបស់បងប្អូនអតីតយុទ្ធជននៅខេត្តកំពង់ធំ ។

ដោយ ប៊ុន រដ្ឋា